**រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម ដើម្បីពិភាក្សាអំពីការពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”**អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតអាមេរិក**ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤**បុរសម្នាក់បើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ**ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨**វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី**នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ តែងតែគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅតួកគី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ជួបគណៈប្រតិភូវិនិយោគចិន ពិភាក្សាពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ**រដ្ឋមន្ត្រីក្រសួង​ជនភៀសខ្លួនតាលីបង់ Khalil Rahman Haqqan បានស្លាប់​ក្នុង​ការបំ​ផ្ទុះ​មួយ​នៅ​រដ្ឋធានី​កាប៊ុល**សម្តេច ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន**ក្រសួងការបរទេសរុស្ស៉ី៖ ការផ្ទេរថវិការបស់អាមេរិក ២០ពាន់លានដុល្លារ ឱ្យទៅអ៊ុយក្រែន ដោយប្រើប្រាស់ ទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី គឺជាអំពើប្លន់សុទ្ធសាធ**ក្រសួងរៀបចំដែនដី ពិតជាមានមោទនភាព ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភ័ណ្ឌពិភពលោកអង្គរ**សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា**នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលសំចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា

បទវិភាគ៖ការបិទខ្ទប់គ្មានច្រកចេញទេ ការបើកចំហទើបជាផ្លូវត្រឹមត្រូវ

“ការបង្កើតរបាំង និងផ្តាច់ទំនាក់ទំនងនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃហើយក៏គ្មានប្រយោជន៍ដល់ខ្លួនឯងនោះទេ ។ ” ព្រឹកថ្ងៃទី ១០ ខែធ្នូ ខណៈពេលជួបពិភាក្សាជាមួយអ្នកទទួលខុសត្រូវរបស់អង្គការសេដ្ឋកិច្ចអន្តរជាតិដ៏សំខាន់នៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបនឹងសំណួរអំពីសេដ្ឋកិច្ចសកលលោក សេដ្ឋកិច្ចចិន និងអភិបាលកិច្ចសេដ្ឋកិច្ចសកលជាដើម ។ ព្រមពេលជាមួយគ្នានេះ លោក Xi Jinping ក៏បានអធិប្បាយពីគោលជំហរជាប់រហូតរបស់ប្រទេសចិនស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ដោយបានគូសបញ្ជាក់ថា ការធ្វើសង្គ្រាមពន្ធគយ សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមវិទ្យាសាស្ត្របច្ចេកទេស គឺល្មើសនឹងចរន្តប្រវត្តិសាស្ត្រនិងក្រឹត្យក្រមសេដ្ឋកិច្ច ហើយគ្មានអ្នកឈ្នះឡើយ ។
ក្នុងកិច្ចជំនួប អ្នកទទួលខុសត្រូវរបស់អង្គការសេដ្ឋកិច្ចអន្តរជាតិដ៏សំខាន់បានកោតសរសើរប្រទេសចិនដែលជាក្បាលម៉ាស៊ីននិងយុថ្កាដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលលោកជាប់រហូត ជាអ្នកគាំពារយ៉ាងមុតមាំនៃពហុភាគីនិយម ពួកគេរីករាយធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីគាំពារសេរីភាពពាណិជ្ជកម្មនិងសកលភាវូបនីយកម្មសេដ្ឋកិច្ច ។ ឥស្សរជនអន្តរជាតិយល់ឃើញជាទូទៅថា ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់អំពីការបើកទូលាយនិងកិច្ចសហប្រតិបតិ្តការ ដែលបានបំពេញបន្ថែមជំនឿចិត្តដ៏មានតម្លៃ ដើម្បីគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរនៅលើសកលលោក ចិននិងអាមេរិកមានឧត្តមភាពរៀងៗខ្លួនក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ឧទាហរណ៍ដូចជាអាមេរិកមានសមត្ថភាពយ៉ាងខ្លាំងក្លាខាងការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របច្ចេកទេស ការច្នៃប្រឌិតថ្មីនិងធនធានមនុស្ស រីឯប្រទេសចិនវិញ គឺជាប្រទេសដែលមានប្រភេទឧស្សាហកម្មគ្រប់គ្រាន់ជាងគេ និងមានខ្សែសង្វាក់ឧស្សាហកម្មល្អពេញលេញជាងគេតាមស្តង់ដារអង្គការសហប្រជាជាតិ ។ ប្រឈមមុខនឹងការសាកល្បងរួម ដូចជាកំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយជាដើម ចិននិងអាមេរិកគួរតែចាត់ទុកការអភិវឌ្ឍរបស់គូភាគីជាកាលានុវត្តភាព តែមិនមែនការប្រឈម គួរតែចាត់ទុកគូភាគីជាដៃគូ មិនមែនជាគូប្រជែងនោះទេ ហើយត្រូវរ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំ ដើម្បីគាំពារស្ថិរភាពរបស់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
អាចឃើញថា ឥស្សរជនមួយចំនួនរបស់អាមេរិកត្រូវតែគិតពិចារណាដល់ចំណេះដឹងទូទៅផ្នែកសេដ្ឋកិច្ច និងគោរពក្រឹត្យក្រមសេដ្ឋកិច្ច ហើយសហការជាមួយប្រទេសចិន ក្នុងន័យធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា “ភាពរលូន”នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ នាពេលបច្ចុប្បន្ន ការអភិវឌ្ឍសកលភាវូបនីយកម្មសេដ្ឋកិច្ច ត្រូវមានភាពស៊ីសង្វាក់គ្នាកម្រិតខ្ពស់រវាងឧស្សាហកម្មនៃបណ្តាប្រទេសនានា បណ្តាភាគីនានាក៏អាចទទួលបានផលប្រយោជន៍ផងដែរ ។ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា ការបែងចែកតួនាទីនិងកិច្ចសហការជាជម្រើសដ៏ចាំបាច់នៃការអភិវឌ្ឍសង្គម ដំណើរវិលជុំសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏មិនអាចកាត់ផ្ដាច់ពីកត្តាធាតុផ្សំសំខាន់ៗដែលដំណើរការដោយរលូននោះទេ ។ ដរាបណាដំណើរវិលជុំនេះរងការរារាំងដោយចេតនា នោះសេដ្ឋកិច្ចសកលនឹងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរផងដែរ ។
តាមពិតទៅ ការដែលអាមេរិកយកពន្ធខ្ពស់ចំពោះទំនិញរបស់ចិន ក៏បានបង្កឱ្យមានផលវិបាកមួយ ពោលគឺពាណិជ្ជកម្មរវាងចិននិងអាមេរិក មានតែឆ្លងតាមរយៈភាគីទីបីដោយខានមិនបាន ដែលបានបន្ថែមដើមទុននៃពាណិជ្ជកម្មសកលលោក ។ យោងតាមការគណនារបស់មន្ទីរសិក្សាស្រាវជ្រាវសេដ្ឋកិច្ចទូទាំងប្រទេសអាមេរិកបានឱ្យដឹងថា ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២២ រាល់ចំណែកពាណិជ្ជកម្មរបស់អាមេរិកដែលនាំចូលពីចិនធ្លាក់ចុះ១ភាគរយ នោះតម្លៃទំនិញដែលអាមេរិកនាំចូលពីវៀតណាមនឹងឡើងថ្លៃ២ភាគរយ តម្លៃទំនិញដែលអាមេរិកនាំចូលពីម៉ិកស៊ិកនឹងឡើងថ្លៃ០,៦ភាគរយ ។ ដូច្នេះ អង្គភាពសេដ្ឋកិច្ចធំទាំងពីរនៅលើសកលោក មានតែរឹតចំណងធ្វើកិច្ចសហប្រតិបតិ្តការ ទើបអាចលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសម្រេចបាននូវការអភិវឌ្ឍរួម ។ ដូចប្រសាសន៍របស់លោក Zhang Yihao អគ្គនាយកប្រតិបតិ្តរងនៃក្រុមហ៊ុនវេជ្ជសាស្ត្រGE ដែលបានថ្លែងថា មានតែសម្រេចបាននូវការរួមបញ្ចូលគ្នានិងការតភ្ជាប់គ្នា ហាក់ដូចជា “អ្នកនៅក្នុងខ្ញុំ ខ្ញុំនៅក្នុងអ្នក” ទើបអាចរក្សាភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងទើបអាចប្រែក្លាយខ្សែសង្វាក់ផ្គត់ផ្គង់ទៅជា “ខ្សែសង្វាក់ឈ្នះ-ឈ្នះ”បានដែរ។
ការបិទខ្ទប់គ្មានច្រកចេញទេ ការបើកចំហទើបជាផ្លូវត្រឹមត្រូវ ។ ប្រឈមនឹងការសាកល្បងសកលច្រើនបែបយ៉ាង សហគមន៍អន្តរជាតិរំពឹងទុកជាទូទៅថា ទំនាក់ទំនងរវាងចិននិងអាមេរិកអាចវិវឌ្ឍទៅកាន់ទិសដៅស្ថិរភាព ល្អបរិសុទ្ធនិងនិរន្តរភាព ព្រមនិងដើរតួនាទីដ៏សំខាន់ក្នុងការលំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ក្នុងនាមជាចំណែកគន្លឹះក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសទាំងពីរចិននិងអាមេរិកមានតែតភ្ជាប់គ្នាទៅវិញទៅមក ទើបអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោកបាន៕

អត្ថបទដែលជាប់ទាក់ទង