**រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម ដើម្បីពិភាក្សាអំពីការពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”**អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតអាមេរិក**ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤**បុរសម្នាក់បើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ**ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨**វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី**នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ តែងតែគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅតួកគី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ជួបគណៈប្រតិភូវិនិយោគចិន ពិភាក្សាពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ**រដ្ឋមន្ត្រីក្រសួង​ជនភៀសខ្លួនតាលីបង់ Khalil Rahman Haqqan បានស្លាប់​ក្នុង​ការបំ​ផ្ទុះ​មួយ​នៅ​រដ្ឋធានី​កាប៊ុល**សម្តេច ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន**ក្រសួងការបរទេសរុស្ស៉ី៖ ការផ្ទេរថវិការបស់អាមេរិក ២០ពាន់លានដុល្លារ ឱ្យទៅអ៊ុយក្រែន ដោយប្រើប្រាស់ ទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី គឺជាអំពើប្លន់សុទ្ធសាធ**ក្រសួងរៀបចំដែនដី ពិតជាមានមោទនភាព ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភ័ណ្ឌពិភពលោកអង្គរ**សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ពីជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តម ង្វៀន ហ៊ុយតាំង នៅកម្ពុជា**នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង ចូលសំចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា

អូស្រ្តាលី នឹងបង្ហាញច្បាប់ថ្មីក្នុងសប្តាហ៍នេះ ដែលអាចនឹងដាក់ពិន័យលើក្រុមហ៊ុន Big Tech

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា​ រដ្ឋាភិបាលអូស្រ្តាលីនឹងបង្ហាញច្បាប់ថ្មីក្នុងសប្តាហ៍នេះ ដែលអាចនឹងដាក់ពិន័យលើក្រុមហ៊ុន Big Tech ប្រសិនបើពួកគេបដិសេធមិនបន្តបង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីសម្រាប់មាតិកាព័ត៌មានដែលបង្ហោះនៅលើវេទិការបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

របាយការណ៍បានគូសបញ្ជាក់ថា នៅក្រោមច្បាប់ថ្មីដែលបានស្នើឡើង ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណាដែលបដិសេធមិនចរចាជាមួយអ្នកបោះពុម្ភផ្សាយ ឬដកព័ត៌មានចេញពីវេទិការបស់ខ្លួនដូចដែលមេធំ Facebook, Meta បានធ្វើកន្លងមកនៅក្នុងប្រទេសកាណាដានោះ នឹងត្រូវបង្ខំឱ្យបង់ប្រាក់ជាកំហិតដោយមិនគិតពីអ្វីទាំងអស់។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិ​ននឹងច្បាប់ថ្មីនេះទាំង ការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលីលោកស្រី Michelle Rowland, Meta និង Google មិនមានការឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយពី Reuters នោះទេ។

គួរជម្រាប​ថា ប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០២១ បានអនុម័តច្បាប់ដើម្បីធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកដូចជា Alphabet ដែលជាមេធំរបស់ Google និង Meta ផ្តល់សំណងដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួនសម្រាប់តំណភ្ជាប់ដែលជំរុញអ្នកអាន – និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម – ទៅកាន់វេទិការបស់ពួកគេ។

ក្នុងច្បាប់នោះបានកំណត់ថា រដ្ឋាភិបាលមានអំណាចកំណត់ថ្លៃពិន័យ ប្រសិនបើការចរចាបរាជ័យ។ ជាក់ស្តែង Meta បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីមួយចំនួន រួមទាំង News Corp និងទូរទស្សន៍ជាតិ Australian Broadcasting Corp ប៉ុន្តែចាប់តាំងពីពេលនោះមកបាននិយាយថា ខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងនោះលើសពីឆ្នាំ ២០២៤ ទេ៕

អត្ថបទដែលជាប់ទាក់ទង