**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំលើកទី៦នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3)**ប្រធានរដ្ឋសភាតួកគីយេ៖ សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា លើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ឱ្យបន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក**ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំភ្លឺចំពោះគណនី Facebook ឈ្មោះ Bong Tomo ដែលបង្ហោះវីដេអូលើបណ្ដាញសង្គមជុំវិញករណីចោទអាជ្ញាធរមូលដ្ឋានឃុំកោះខែល ស្រុកស្អាង**NEA សូមចូលអបអរសាទរដល់បេក្ខជន ១៧៨នាក់ ដែលទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA ថ្ងៃនេះ**ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងបរិបទឌីជីថល និងការរីកចម្រើនយ៉ាងឆាប់រហ័សបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបុរាណប្រឈមមុខនឹងការបាត់បង់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនេះជាបញ្ហាប្រឈម**ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ត្រូវបានពង្រីកហេដ្ឋារចនាសម្ពន្ធកាន់តែធំទូលាយជាងមុន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងប្រជាពលរដ្ឋ**រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម ដើម្បីពិភាក្សាអំពីការពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”**អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតអាមេរិក**ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤**បុរសម្នាក់បើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ**ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨**វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី**នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ តែងតែគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅតួកគី

វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយដ៍ អូស្ទីន បានប្រាប់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាតស៍ (Katz) តាមរយៈការហៅទូរសព្ទថា វាពិតជាមានសារសំខាន់ណាស់សម្រាប់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលក្នុងកិច្ចពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភដែលកំពុងផុសឡើងនៅប្រទេសស៊ីរី។

លោក អូស្ទីន បានប្រាប់ កាតស៍ ថា រដ្ឋធានីវ៉ាស៊ីនតោនកំពុងតាមដានការវិវឌ្ឍនៅក្នុងប្រទេសស៊ីរី ខណៈអាម៉េរិកបានគាំទ្រការផ្លាស់ប្ដូរនយោបាយដោយសន្តិវិធី និងរដ្ឋាភិបាលចម្រុះ។ នេះបើយោងតាមមន្ទីរបញ្ចកោណ។ លោកអូស្ទីនបន្ថែមថា សហរដ្ឋអាម៉េរិកនឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលមានគោលបំណងបង្កើតសំបុកឡើងវិញនៅក្នុងប្រទេសស៊ីរី។

ក្រុម​ឧទ្ទាម​ស៊ីរី​​ដឹក​នាំ​ដោយ​មេខ្លោង អាប៊ូ ម៉ូហាម៉េដ អាល់ហ្កូឡានី (Abu Mohammed al-Golani) បាន​បញ្ចប់​របប​គ្រប់​គ្រងផ្តាច់ការ​អស់​រយៈពេល​ជាង៥០​ឆ្នាំ​ ដោយ​គ្រួសារ​លោក អាសាដ ខណៈប្រធានាធិបតីរូបនេះ បានភៀសខ្លួនចេញពីប្រទេសទៅកាន់រដ្ឋធានីមូស្គូ កាលពីចុងសប្តាហ៍មុន ទន្ទឹមនឹងពិភពលោកកំពុងចាំមើលថា តើមេដឹកនាំថ្មីរបស់ស៊ីរីអាចរក្សាស្ថិរភាព និងបង្រួបបង្រួមប្រទេសបានដែរឬទេ?

គួររំឭកថា បន្ទាប់ពីការដួលរលំនៃរបបលោក អាសាដ យោធាអ៊ីស្រាអែលអះអាងថា យន្តហោះចម្បាំងរបស់ខ្លួន បានបើកការវាយប្រហាររាប់រយដងនៅក្នុងប្រទេសស៊ីរី និងបានបំផ្លាញឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ប្រទេសស៊ីរីជាច្រើនកន្លែង។ ការណ៍នេះ នាំឱ្យមន្ទីរបញ្ចកោណបញ្ជាក់ថា៖”លោក អូស្ទីន បានសង្កត់ធ្ងន់លើសារសំខាន់នៃការពិគ្រោះយោបល់ជិតស្និទ្ធរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល លើវិបត្តិនៅស៊ីរី”៕

អត្ថបទដែលជាប់ទាក់ទង