**ឯកឧត្តម ហេង សួរ ចុះជួបសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំលើកទី៦នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3)**ប្រធានរដ្ឋសភាតួកគីយេ៖ សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា លើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ឱ្យបន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក**ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំភ្លឺចំពោះគណនី Facebook ឈ្មោះ Bong Tomo ដែលបង្ហោះវីដេអូលើបណ្ដាញសង្គមជុំវិញករណីចោទអាជ្ញាធរមូលដ្ឋានឃុំកោះខែល ស្រុកស្អាង**NEA សូមចូលអបអរសាទរដល់បេក្ខជន ១៧៨នាក់ ដែលទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA ថ្ងៃនេះ**ឯកឧត្តម នេត្រ ភក្ត្រា៖ ក្នុងបរិបទឌីជីថល និងការរីកចម្រើនយ៉ាងឆាប់រហ័សបច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបុរាណប្រឈមមុខនឹងការបាត់បង់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនេះជាបញ្ហាប្រឈម**ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង ត្រូវបានពង្រីកហេដ្ឋារចនាសម្ពន្ធកាន់តែធំទូលាយជាងមុន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងប្រជាពលរដ្ឋ**រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម ដើម្បីពិភាក្សាអំពីការពង្រឹង បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”**អភិបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូស្ថានទូតអាមេរិក**ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏មានសារៈសំខាន់ សម្រាប់ឆ្លងកាត់ខេត្តចំនួន ៤**បុរសម្នាក់បើកម៉ូតូចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ត្រូវបានឃាត់ខ្លួនណែនាំ និងអនុវត្តតាមនីតិវិធីច្បាប់**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់ឱ្យប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ដែលត្រូវបានតែងតាំងជាមុខងារនយោបាយ**ឯកឧត្តម ហ៊ុន ម៉ានិត៖ រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបង្កើនឱកាសការងារជូនពលរដ្ឋ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨**វាពិតជាមានសារសំខាន់ណាស់សម្រាប់អាមេរិក និងអ៊ីស្រាអែល ពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជុំវិញព្រឹត្តិការណ៍ដ៏គួរឱ្យព្រួយបារម្ភ កំពុងផុសឡើងនៅស៊ីរី**នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ បកស្រាយចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលកំពុងផ្ទុះប្រតិកម្មរិះគន់ក្នុងបណ្តាញសង្គម**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ តែងតែគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា**មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងពីលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា លើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ឱ្យបន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក

ភ្នំពេញ៖ នារសៀលទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Yang Jie នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនស្ពាន-ថ្នល់ចិន (CRBC) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តវិស័យអាទិភាព ជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ លើកកម្ពស់តួនាទីយុទ្ធសាស្ត្ររបស់រដ្ឋ និងពង្រឹងការចូលរួមចំណែកពីវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) អំពីអាទិភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ជាពិសេសអំពីសក្តានុពលទឹកដែលមាន សម្រាប់បម្រើការស្រោចស្រពផ្ទៃដីប្រមាណ ២លានហិកតា ព្រមទាំងបានបញ្ជាក់ពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធទឹកជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ឱ្យបន្តចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យធនធានទឹក និងឧតុនិយម ដោយផ្តោតការគិតគូរជាយុទ្ធសាស្ត្រការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ដើម្បីធានានូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) លោក Yang Jie បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុននេះជាក្រុមហ៊ុនសាជីវកម្មខ្នាតធំរបស់រដ្ឋ ដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ដោយមានសាខាក្រៅប្រទេសសរុបចំនួន៦៩។ ដោយឡែក សាខានៅប្រទេសកម្ពុជា បានចាប់ដំណើរការក្នុងឆ្នាំ២០០១ គិតរហូតមកដល់ពេលនេះមានរយៈពេល ២៣ឆ្នាំ ហើយក្រុមហ៊ុនបានអនុវត្តគម្រោងចំនួន២៨ ក្នុងនោះប្រមាណ ៦០%នៃគម្រោងអនុវត្ត ទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ គម្រោងសំខាន់ៗដែលបានអនុវត្តមានដូចជា ស្ពានមិត្តភាពកម្ពុជាចិនជ្រោយចង្វារ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងផ្លូវជាតិលេខ ១៤៦B និង លេខ១៤៨ ជាដើម។

ទន្ទឹមនឹងនេះ ក្នុងកិច្ចជំនួប តំណាងក្រុមហ៊ុនក៏បានស្នើសុំទិន្នន័យធនធានទឹក និងធារាសាស្ត្រមួយចំនួន ព្រមទាំងស្នើសុំកិច្ចសហប្រតិបត្តិការលើការងារសិក្សារៀបចំគ្រោងប្លង់លម្អិតវិស្វកម្មនៃគម្រោងព្រែកជីកហ្វូណនតេជោផងដែរ៕

អត្ថបទដែលជាប់ទាក់ទង