**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨

ឯកឧត្តម ជា វុទ្ធី ជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន Glorank (HK) រួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី និងសហការី នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន (ហុងកុង និងម៉ាកាវ) ដឹកនាំដោយលោក Wang Jiawei អគ្គនាយកក្រុមហ៊ុន Glorank (HK)។

គណៈប្រតិភូមានគោលបំណងស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ពិសេស ការវិនិយោគក្នុងវិស័យតម្លើងទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី ផលិតអាគុយ រួមទាំងឧស្សាកម្មគាំទ្រដល់វិស័យនេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយបានបញ្ជាក់ជូនថាអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ គម្រោងប្រភេទនេះជាគម្រោងដែលទទួលបានការលើកទឹកចិត្ត ជាពិសេសគាំទ្រដល់កិច្ចការពារបរិស្ថាន។ បន្ថែមលើនេះ ឯកឧត្តមអគ្កលេខាធិការក៏បានបរិយាយយ៉ាងក្បោះក្បាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបបលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនី។

ជាការឆ្លើយតប លោក Wang Jiawei បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការសម្រេចចិតបណ្តាក់ទុនវិនិយោគ។

ជាចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីមានឱកាសដណ្តើមយកចំណែកទីផ្សារដែលកំពុងមានសក្តានុពល និងទទួលផលចំណេញឆាប់។ ម្យ៉ាងវិញទៀត ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនធ្វើការគិតគូរពិនិត្យលទ្ធភាពវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតតែទៅលើការប្រមូលផ្តុំចង្កោមឧស្សាហកម្មក្នុងវិស័យផលិតទោចក្រយានយន្តដែលប្រើថាមពលអគ្គិសនីនេះ ៕

អត្ថបទដែលជាប់ទាក់ទង