**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»

អគ្គលេខាធិការ NATO លោក Mark Rutte អំពាវនាវឱ្យមានការចំណាយលើវិស័យការពារជាតិខ្ពស់ជាងមុន ដើម្បីទប់ស្កាត់រុស្ស៉ី

ព្រុចសែល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០២៤ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បានព្រមានថា បក្សសម្ព័ន្ធយោធាលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ មិនទាន់ត្រៀមខ្លួនសម្រាប់ការគំរាមកំហែង ដែលត្រូវប្រឈមជាមួយរុស្ស៉ី នៅក្នុងប៉ុន្មានឆ្នាំខាងមុខនោះទេ ហើយអំពាវនាវឱ្យមានការចំណាយ លើវិស័យការពារជាតិ កាន់តែច្រើនជាងមុន។

លោក Rutte និយាយថា ការចំណាយនៃវិស័យការពារជាតិទៅអនាគត គួរតែមានច្រើនជាងគោលដៅកំណត់ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកបានបញ្ជាក់ក្នុងសុន្ទរកថា នៅទីក្រុងព្រុចសែល ដូច្នេះថា «រុស្ស៉ីកំពុងត្រៀម សម្រាប់ការប្រឈមមុខរយៈពេលវែង ជាមួយអ៊ុយក្រែន និងជាមួយយើងទាំងអស់គ្នា។ យើងមិនទាន់ត្រៀមខ្លួនបានរួចរាល់ទេ ចំពោះអ្វីដែលនឹងមកដល់នៅ ៤ ទៅ៥ឆ្នាំខាងមុខទៀត។ វាជាពេលត្រូវបញ្ឆេះផលិតកម្មអាវុធ និងបង្កើនការចំណាយលើវិស័យការពារជាតិរបស់យើង»។

ការប៉ាន់ស្មានរបស់ NATO បានឱ្យដឹងថា ២៣ប្រទេស ក្នុងចំណោមសមាជិកទាំង ៣២ នឹងសម្រេចបាននូវគោលដៅ ២ភាគរយនៅឆ្នាំនេះ។ បើតាមលោក Rutte អំឡុងសម័យសង្រ្គាមត្រជាក់ អឺរ៉ុបចំណាយច្រើនជាង ៣ភាគរយនៃ GDP លើវិស័យការពារជាតិ។

គួរបញ្ជាក់ថា សមាជិកណាតូ ក៏កំពុងប្រឈមមុខនឹងសម្ពាធជាថ្មី ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ ដែលអំពាវនាវឱ្យសម្ព័ន្ធមិត្តអាមេរិកចំណាយ ៣ភាគរយនៃ GDP របស់ប្រទេសសម្រាប់វិស័យការពារជាតិ៕

អត្ថបទដែលជាប់ទាក់ទង