**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ

សម្តេច ឃួន សុដារី៖ គណបក្សប្រជាជនកម្ពុជាលើកកម្ពស់និងផ្តល់តម្លៃជូនស្រ្តីរហូតមក ដោយចាត់ទុកស្រ្តីជាឆ្នឹងខ្នងសង្គម

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្ស ប្រមាណជាង៤០០នាក់។

ក្រោយពីបានស្តាប់របាយការណ៍ស្តីពីស្ថានភាពទូទៅរបស់ស្រុក ក៏ដូចជាស្ថានភាពគណបក្សស្រុក និងសកម្មភាពចលនាស្រ្តីស្រុក ព្រមទាំងបានស្តាប់នូវការអានសេចក្តីសម្រេចសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលរួចមក សម្តេចរដ្ឋសភាធិបតី បានអញ្ជើញប្រគល់សេចក្តីសម្រេចជូនប្រធានក្រុមការងារ និងបានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីក្រោមបរិយាកាសស្និទ្ធស្នាលជាទីបំផុត។

សម្តេចរដ្ឋសភាធិបតី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទំាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនអង្គពិធី ដោយបានបញ្ជាក់ថា សម្តេចថ្នាក់ដឹកនាំគណបក្សនិងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខនិងជីវភាពប្រជាពលរដ្ឋជាប់ជាប្រចាំ។

សម្តេចប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃជូនស្រ្តីជាអាទិភាពខ្ពស់បំផុត តាមរយៈការលើកឡើងនូវគោលការណ៍ដូចជា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ជួយស្រ្តីគឺជួយខ្លួនឯង ហើយថាបើស្រ្តីបានកាន់តួនាទីកាន់តែច្រើននោះ សង្គមជាតិ ក៏ដូចជាពិភពលោកទំាងមូលនឹងស្រស់បំព្រង។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏ដូចជាអង្គពិធីទំាងមូល បានសម្តែងនូវក្តីអំណរសាទរជាទីបំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទើបទទួលបាននូវពានរង្វាន់សតវត្សរ៍អាស៊ី ICAPP និងពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិនិងភពផែនដី ពីសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP)។ ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ទទួលបានពានរង្វាន់សតវត្សរ៍អាស៊ី ICAPP និងពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក ពីវិទ្យាស្ថានយុទ្ធសាស្រ្តសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ផងដែរ។

ជាមួយគ្នានេះអង្គពិធី ក៏បានអបអរសាទរដែរចំពោះ ក្រមាខ្មែរ ដែលត្រូវបានអង្គការយូណេស្កូបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលគណបក្សស្រុកក៏ដូចជាក្រុមចលនាស្រ្តីស្រុកសម្រេចបាននាពេលកន្លងមក ធ្វើឱ្យគណបក្សទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់។

សម្តេចបានស្នើដល់ក្រុមការងារ បន្តផ្សាភ្ជាប់ជាមួយជីវភាពប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ចូលរួមដោះស្រាយបញ្ហាជូនម្ចាស់ឆ្នោតបានទាន់ពេលវេលា ស្របតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា គឺរួមសុខ រួមទុក្ខជាមួយពលរដ្ឋ នៅគ្រប់កាលៈទេសៈ។

សម្តេចបានស្នើដល់ក្រុមការងារបន្តពង្រឹងសាមគ្គីភាព មានសីលធម៌និងស្មារតីទទួលខុសត្រូវលើភារកិច្ចគណបក្សប្រគល់ជូន និងត្រូវខិតខំសិក្សារៀនសូត្រចំណេះដឹងថ្មីៗ ជាប់ជាប្រចាំ ពិសេសជំនាញបច្ចេកវិទ្យា ដែលមានការរីកចម្រើនឥតឈប់ឈរនោះ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្ស បានតស៊ូនិងលះបង់គ្រប់បែបយ៉ាង រហូតដល់ការយកអាយុជីវិតទៅប្តូរដើម្បីនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋនិងបានស្ថិតនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈ។ បេសកកម្មបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា ដែលជាមគ្គទេសក៍វ័យក្មេងដ៏ឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ពោរពេញដោយថាមពល សមត្ថភាពនិងចំណេះដឹង បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា នៅក្នុងការដឹកនាំប្រទេសជាតិ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការឈានទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនិងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញ។ ដូចនេះសូមប្រជាពលរដ្ឋទំាងអស់បន្តចូលរួមថែរក្សាការពារឱ្យបានគង់វង្សដើម្បីការរីកចម្រើនរបស់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត។ ការទទួលបានសុខសន្តិភាពជារឿងលំបាកណាស់ តែបើយើងធ្វេសប្រហែស ជឿតាមការញុះញង់ ភូតកុហកពីក្រុមជ្រុលនិយមក្រៅច្បាប់នោះ អ្វីៗនឹងបាត់បង់។

សម្តេចបានបន្តថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ ប្រែប្រួលឆាប់រហ័សមិនទៀងទាត់ ដោយសារការធ្លាក់ចុះនូវសណ្តាប់ធ្នាប់សកល ហើយអំពើហិង្សានិងសង្រ្គាមបានផ្ទុះឡើងនៅគ្រប់តំបន់ ក្នុងពេលដែលកម្ពុជាមានសន្តិភាពពេញបរិបូណ៌ ដែលបានមកពីពលិកម្មយ៉ាងធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន មគ្គទេសក៍សន្តិភាពនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទូចឱ្យពលរដ្ឋរួមគ្នាបន្តថែរក្សាសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត។ សូមកុំចាំដល់ពេលបាត់បង់សន្តិភាពទើបនាំគ្នាស្វែងរកនោះ អ្វីៗប្រាកដជាហួសពេលហើយ៕

អត្ថបទដែលជាប់ទាក់ទង