**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់

នាយឧត្តមសេនីយ៍ សៅ សុខា ជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ខ្លឹមសារ ស្មារតីនៃជំនួបសំណះសំណាលមានដូចខាងក្រោម៖

១. ក្រុមជម្រើសជាតិកម្ពុជានៅសល់ពីរប្រកួតទៀតនៅក្នុងពូលរបស់ខ្លួន ក្នុងការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024។ ហើយឱកាសសម្រាប់ឡើងទៅវគ្គបន្ត គឺយើងនៅមាននៅឡើយ ដូច្នេះឆន្ទៈនៅក្នុងការត្រៀម ហ្វឹកហ្វឺនសម្រាប់ការប្រកួតដណ្តើមយកលទ្ធផលល្អ និងជ័យជម្នះជូនជាតិ ភារកិច្ចនេះក្រុមជម្រើសជាតិកម្ពុជា នៅតែមានឆន្ទៈមុះមុតបន្ត។

២. ជាមួយនឹងការបន្តទៅមុខរបស់ក្រុមជម្រើសជាតិកម្ពុជា ដោយបញ្ហារបួស កីឡាករ ២នាក់នឹងត្រូវអវត្តមាន
– កីឡាករ កាន់​ ម៉ូ ក្រោយពីទទួលបានការព្យាបាល ‌‌ឥឡូវកំពុងស្ថិតនៅក្រោមការតាមដានស្ថានភាពបន្តចំនួន​ ១សប្ដាហ៍ទៀត នៅប្រទេសសិង្ហបុរី។
– កីឡាករ គឹម សុខយុទ្ធ ស្ថានភាពរបួសសរសៃពួរ ត្រូវការពេលសម្រាកព្យាបាលចំនួន ៣ខែ និងត្រូវត្រលប់ទៅក្លិបបាល់ទាត់ខ្លួនវិញសម្រាប់ការព្យាបាលបន្ត។

៣. ចំពោះករណីដែលបានកើតឡើង ហើយមើលទៅមានភាពមិនប្រក្រតីខុសពីធម្មតា សម្រាប់ការប្រកួតកន្លងមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បានបើកការស៊ើបអង្កេតអំពីករណីនោះហើយ។ ចំពោះមន្រ្តី និងកីឡាករទាំងអស់ ដែលស្មោះត្រង់ និងមិនពាក់ព័ន្ធ គឺគ្មានអ្វីត្រូវព្រួយបារម្ភចំពោះសុច្ចរិតភាពរបស់ខ្លួនឡើយ។
៤. ដើម្បីប្រមូលផ្ដុំ និងប្រមូលអារម្មណ៍ឡើងវិញជាធ្លុងមួយ ដោយមិនមានការរំខានពីកត្តាខាងក្រៅ​ ក្រុមជម្រើសជាតិកម្ពុជានឹងបន្តហ្វឹកហាត់ដោយបិទទ្វារ រហូតដល់ការហ្វឹកហាត់ផ្លូវការ និងការប្រកួតតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង