ពាក្យសច្ចាពណ៌មាស កម្មវិធីសម្ដែងសិល្បៈពិសេសឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនករវាងចិន និងកម្ពុជាឆ្នាំ២០២៤
ភ្នំពេញ៖នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពាក្យសច្ចាពណ៌មាស កម្មវិធីសម្ដែងសិល្បៈពិសេសឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនករវាងចិន និងកម្ពុជាឆ្នាំ២០២៤។
ពិធីនេះធ្វើឡើងក្រុមអធិបតីភាពសម្តេច មហាមន្ត្រី គុយ សុផលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ដែលជាថ្នាក់ដឹកនាំមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីនបានវាយតម្លៃខ្ពស់ចំពោះសិល្បករចិន និងខ្មែរ ដែលបានចូលរួមក្នុងការសម្ដែងនារាត្រីនេះ។ ហើយសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងវប្បធម៌ និងសិល្បៈកម្ពុជា ដែលបានផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ ការសម្ដែងនេះ។
ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរដល់ក្រុមសិល្បៈមកពីប្រទេសចិនដែលបានមកសម្ដែងជួនកម្មវិធីប្រកបដោយភាពរីករាយ ដោយពួកគេបានបង្ហាញការច្រៀង និងរាំដ៏អស្ចារ្យដល់ទស្សនិកជន និងមិត្តភ័ក្ដិ ធ្វើឱ្យអ្នកទាំងអស់គ្នាទទួលបានបទពិសោធន៍យ៉ាងពេញលេញនូវភាពស្រស់ស្អាត ភាពបើកចំហ និងការអត់ធ្មត់នៃវប្បធម៌ចិន។
បើតាមឯកឧត្តម ឯកអគ្គរដ្ឋទូតចិន ការសម្ដែងពិសេសនេះ ក៏ជាការរំលេចនូវ “ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជនប្រទេសយើងទាំងពីរផងដែរព្រោះថា ចាប់តាំងពីដើមឆ្នាំនេះមក ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងសងខាង ប្រទេសចិន និងកម្ពុជាបានប្រារព្ធនូវសកម្មភាពផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងវប្បធម៌ជាច្រើនដូចជា កម្មវិធីជួបគ្នានោះអង្គរ“ កិច្ចសន្ទនាយុវជនចិន-កម្ពុជា ការសន្ទនាលើកដំបូងរបស់ប្រទេសចិន និងពិព័រណ៍ទេសចរណ៍ចិន-កម្ពុជាជាដើម។
ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមកម្មវិធីនេះ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការសម្ដែងសិល្បៈរួមគ្នារវាងកម្ពុជា និងដោយពួកគេចាត់ទុកថា នេះជាការផ្លាស់ប្ដូរវប្បធម៌ នៃប្រទេសទាំងពីរ ជាពិសេសជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែមានភាពរឹងមាំទ្វេដង។
សូមបញ្ជាក់ថា ពាក្យសច្ចាពណ៌មាស កម្មវិធីសម្តែងសិល្បៈពិសេសឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនករវាងចិន និងកម្ពុជាឆ្នាំ២០២៤នេះ សិល្បករមកពីប្រទេសចិន និងកម្ពុជាបានរួមគ្នាសម្តែងរឿងដ៏ អស្ចារ្យ ដោយបកស្រាយយ៉ាងរស់រវើកនូវជំពូកដ៏អស្ចារ្យនៃអរិយធម៌ចិន និងអរិយធម៌ខ្មែរ អរិយធម៌ពីរដែលបំពេញគ្នាទៅវិញទៅមក និងចែករំលែកភាពស្រស់ស្អាត នៃប្រទេសយើងទាំងពីរ៕