**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យស្នងការនគរបាលខេត្ត បង្កើតក្រុមពិសេសមួយ ដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែធ្នូឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យស្នងការនគរបាលខេត្ត បង្កើតកម្លាំងពិសេសមួយក្រុម ដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានឱ្យដឹងថា បញ្ហាបទល្មើសតាមប្រព័ន្ធអនឡាញកំពុងតែកើតឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះមានដូចជា ការឆរបោកតាមប្រព័ន្ធអនឡាញ ពោលគឺការវិនិយោគក្លែងក្លាយ ដែលជនរងគ្រោះដាក់ទុនវិនិយោគហើយមិនអាចដកលុយវិញបាន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការឆបោក ការធ្វើពាណិជ្ជកម្មក្លែងក្លាយ ដូចជាការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដើរជនរងគ្រោះទិញដាក់លុយទៅហើយមិនបានរបស់ ឬបានទំនិញមកប្រើមិនកើតក៏មាន។ ម្យ៉ាងទៀត គឺការឈរបោកតាមរយៈការក្លែងអត្តសញ្ញាណ ពោលគឺជនឆបោកបានកាត់តរូបភាពថ្នាក់ដឹកនាំជាមន្ត្រីនគរបាល ទៅគំរាម ឬប្រើគ្រប់មធ្យោបាយ ដើម្បីទារប្រាក់ពីជនរងគ្រោះ។ មួយចំណុចទៀត គឺការឈរបោកតាមល្បែងស្នេហា ដែលជនឈរបោកចាប់ផ្ដើមពីការកសាងទំនាក់ទំនងស្នេហា បន្ទាប់មកយករូបភាពផ្សេងៗ ជម្រិតទាប្រាក់ពីជនរងគ្រោះ។ ជាមួយគ្នានេះក៏មាន ការខ្ចីលុយតាមអនឡាញ ល្បែងស៊ីសងផ្សេងៗទៀត ដែលសុទ្ធតែជាប្រព័ន្ធឆរបោកតាមអនឡាញ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដល់កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏ដូចជាអ្នកពាក់ព័ន្ធ ដើម្បីរួមសហការគ្នា បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយនូវហានិភ័យ និងការរងគ្រោះដោយការឆរបោកតាមប្រព័ន្ធអនឡាញនេះ តាមរយៈវេទិកាសាធារណៈ ដើម្បីបញ្ជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋ ឲ្យបានដឹងនិងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង