**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

ឯកឧត្តម វ៉ី សំណាង៖ អាជ្ញាធរខេត្តតាកែវ គ្រោងពង្រីកផ្លូវក្នុងក្រុងបន្ថែម ដើម្បីសម្រួលការធ្វើចរាចរណ៍ និងបង្កើនសោភ័ណភាពក្រុង

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី១អាណត្តិទី៤ តាមបណ្ដាក្រុងស្រុកទូទាំងខេត្ត ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នារសៀលថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តតាកែវ គ្រោងពង្រីកផ្លូវសំខាន់ៗ ក្នុងក្រុងដូនកែវអោយបានធំទូលាយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ និងអមដោយភ្លើងបំភ្លឺផ្លូវបន្ថែមទៀតដើម្បីលើកកម្ពស់សោភ័ណភាពក្រុងកាន់តែស្រស់ស្អាត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា កន្លងមកនេះ សង្កេតឃើញថានៅតាមបណ្ដាទីតាំងផ្លូវមួយចំនួនក្នុងក្រុងរបស់យើង មានផ្លូវខ្លះតូចចង្អៀត កំណើននៃការធ្វើចរាចរណ៍របស់ពលរដ្ឋច្រើន ធ្វើឲ្យផ្លូវកកស្ទះ ពិបាកធ្វើដំណើរ ហើយផ្លូវខ្លះទៀតក៏មិនទាន់មានភ្លើងបំភ្លឺនៅឡើយ ដែលបង្ករការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់ ដូច្នេះអាជ្ញាធរខេត្តគ្រោងជួសជុលនិងពង្រីកផ្លូវទាំងអស់នោះ ថែមទាំងបំពាក់នូវ កាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាសុខសុវត្ថិភាពជូនពលរដ្ឋ ពិសេសលើកកម្ពស់សោភ័ណភាពក្រុងកាន់តែស្រស់ស្អាត ឆ្ពោះទៅការរៀបចំបុណ្យឆ្លងឆ្នាំសកលផង និងបុណ្យទន្លេផង នាពេលខាងមុខនេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុង រួមនឹងមន្រ្តីពាក់ព័ន្ធរៀបចំសំអាតអនាម័យបរិស្ថាននៅតាម ទីប្រជុំជន និងសួនច្បារសាធារណៈអោយបានស្អាតល្អ បំផុសស្មារតីប្រជាពលរដ្ឋអោយចូលរួមសំអាតអនាម័យបរិស្ថានជាប្រចាំតាមរយៈការបោសសំអាត និងទុកដាក់សំរាមក្នុងធុងសំរាមអោយបានត្រឹមត្រូវ បញ្ឈប់ទម្លាប់ការបោះសំរាមចោលពាសវាលពាសកាលតទៅទៀត ដើម្បីរួមគ្នាធ្វើអោយខេត្តរបស់យើងមានសោភ័ណភាពស្អាតល្អ ទាក់ទាញបាននូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង