**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**នាយករដ្ឋមន្ត្រីស្លូវ៉ាគី៖ បក្ស Smer-SD ត្រៀមខ្លួនចរចាជាមួយដៃគូចម្រុះ ពីវិធានការទៅវិញទៅមកប្រឆាំង នឹងអ៊ុយក្រែន**ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ ជុំវិញស្រ្តីម្នាក់បង្ហោះវីដេអូនិយាយវាយប្រហារមកលើសមត្ថកិច្ចប្រដូចជាចោរដោយខឹងសមត្ថកិច្ចអនុវត្តផាកពិន័យតាមច្បាប់ទៅលើកូនប្រុស**ប្រតិបត្តិដីកាចាប់ខ្លួនប្រឆាំង នឹងប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol គឺមិនអាចទៅរួចទេ**សម្តេច សាយ ឈុំ អញ្ជើញប្រកាសបញ្ចូលអតីតសមាជិកបក្សប្រឆាំងនៅរាជធានីភ្នំពេញ ១,៨១៨នាក់ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា**វៀតណាម មិន​មាន​យន្តការ​ណា​មួយ​ ក្នុង​ការ​ ផ្តល់ប្រាក់​ដល់​អ្នក ដែល​ផ្តល់​រូបភាព​នៃ​ការ​បំពាន​ច្បាប់​ ចរាចរណ៍​នោះទេ**រដ្ឋបាលលោក បៃដិន ជូនដំណឹងផ្លូវការទៅកាន់សភា ពីសំណើលក់សព្វាវុធ ៨ពាន់លានដុល្លារ ឱ្យទៅអ៉ីស្រាអែល**បុគ្គលិករដ្ឋាភិបាលចិនរាប់លាននាក់ ត្រូវបានដំឡើងប្រាក់ខែដ៏គួរឱ្យភ្ញាក់ផ្អើល

រថយន្តដឹកលើសទម្ងន់ចំនួន ១១គ្រឿង ត្រូវបានពិន័យ ក្នុងនោះឃាត់រក្សាទុក ១ឆ្នាំ ចំនួន ១គ្រឿង នៅចំណុច ២ទីតាំងផ្សេងគ្នា ក្នុងខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ ០២ទីតាំងផ្សេងគ្នាទទួលបានលទ្ធផល ដូចខាងក្រោម៖
– ផ្លូវជាតិលេខ៧ ចំណុចគ.មលេខ១៩៦+៣០០ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រួតពិនិត្យយានយន្តចំនួន ០ ១គ្រឿង មានបំពាក់ឡូហ្គោ TS ផ្ទុកទម្ងន់សរុប ៦៨តោន គិតជាភាគរយគឺលើសចំនួន ៥១% នៃច្បាប់អនុញ្ញាត
– ផ្លូវជាតិលេខ៦៨ ស្រុកស្រីស្នំ ខេត្តសៀមរាប បានត្រួតពិនិត្យយានយន្តចំនួន ១០គ្រឿង ផ្ទុកទម្ងន់សរុបចន្លោះពី ៣៤តោន ដល់ ៤៦តោន គិតជាភាគរយគឺលើសចន្លោះពី ៣៦%ដល់ ៨៤% នៃច្បាប់អនុញ្ញាត

សរុបលទ្ធផលនៅក្នុងយុទ្ធនាការត្រួតពិនិត្យយានយន្តទាំង ០២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១១គ្រឿងលើសទម្ងន់ទាំងអស់ ផ្ទុកទម្ងន់សរុបចន្លោះពី ៣៤តោន ដល់ ៦៨តោន គិតជាភាគរយគឺលើសចន្លោះពី ៣៦% ដល់ ៨៤% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ចំនួន ០១គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ។ ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារផ្លូវថ្នល់មិនឱ្យមានការខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

ក្រសួង នឹងបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕

អត្ថបទដែលជាប់ទាក់ទង