**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង

ទេសរដ្ឋមន្រ្តី​ លី ធុជ កោតសរសើរចំពោះតួនាទីរបស់មជ្ឈមណ្ឌល ARMAC ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងការជំរុញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន នៅក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ២០២៤ នៅ​សណ្ឋាគារ​ Raffles Hotel Le Royal តាង​នាម​​ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរមីន​ ឯកឧត្តម​បណ្ឌិត​ លី ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធានទី១ អាជ្ញាធរមីន​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ថ្នាក់តំបន់ស្តីពីការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ និង​កិច្ច​សហការ​នៃ​បណ្តាញ​កិច្ច​សង្រ្គោះជនរង​គ្រោះ​ដោយ​សារ​មីន​តាម​រយៈការ​គ្រប់គ្រង​ទិន្នន័យ​ជនរងគ្រោះនៅតាម​បណ្តារដ្ឋសមាជិក​អាស៊ាន។

សិក្ខាសាលាថ្នាក់តំបន់​នេះ​ មានការ​ចូលរួម​ពី​តំណាង​ក្រសួង/ស្ថាប័នពាក់ព័ន្ធ​ តំណាង​រដ្ឋសមាជិក​អាស៊ាន​ ប្រទេស​​ទីម័រលេស​, ​សាធារណរដ្ឋកូរ៉េ, មជ្ឈមណ្ឌល ARMAC, ប្រតិបត្តិករ​សកម្មភាព​មីន,​​ និង​អង្គការ​-ស្ថាប័នពាក់ព័ន្ធនឹង​កិច្ច​ការ​ជនរងគ្រោះ។​ ​

ឯកឧត្តម​ Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានលើក​ឡើង​ពី​ការ​រួម​ចំណែក​ និង​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​កូរ៉េ​ក្នុង​ការ​គាំទ្រយ៉ាង​សកម្ម​​ដល់កិច្ច​ខិត​ខំប្រឹង​ប្រែង​ផ្នែក​មនុស្សធម៌​ក្នុង​​វិស័យ​សកម្មភាព​មីន​ និង​កិច្ច​សង្រ្គោះ​ជន​រងគ្រោះដោយ​សារមីន​នៅ​តាម​បណ្តាប្រទេស​ក្នុង​តំបន់​អាស៊ាន​ តាម​រយៈជំនួយអភិវឌ្ឍន៍​ផ្លូវការ​ (ODA) នៃ​សាធារណរដ្ឋកូរ៉េ និង​ការ​ផ្តួច​ផ្តើម​គំនិត​ជា​សកល ក្នុង​នោះ​រួម​មាន​ការ​​គ្រប់គ្រងប្រព័ន្ធ​ទិន្នន័យជន​រង​គ្រោះ​ និងកិច្ច​សង្រ្គោះជនរងគ្រោះដោយ​សារមីន​ និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​ ប្រកបដោយប្រសិទ្ធភាព​។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​អគ្គរដ្ឋទូត បាន​អំពាវនាវឱ្យបន្តនូវ​កិច្ចសហប្រតិបត្តិការបន្ថែម​ក្នុងចំណោមរដ្ឋជា​សមាជិក​អាស៊ាន ដើម្បីដោះស្រាយនូវ​តម្រូវការរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន​ និង​សំណល់ជាតិផ្ទុះ​ពី​សង្រ្គាម។

លោក​ស្រី​ ប៊ុត​ រតនា​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​តំបន់អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) បាន​អបអរសាទរ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​វិស័យ​សកម្មភាព​មីន​របស់​កម្ពុជា​ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការ​រួម​ចំណែក​ និង​ការ​ផ្តល់​ភាព​ជា​ដៃគូរបស់​សាធារណរដ្ឋកូរ៉េ ជាមួយ​បណ្តាប្រទេស​ក្នុង​តំបន់​អាស៊ាន​ ក្នុង​ការ​លើក​កម្ពស់​កិច្ច​សង្រ្គោះ​ជនរងគ្រោះ​ដោយ​សារ​មីន​ និង​សំណល់ជាតិផ្ទុះពីសង្រ្គា​ម​។

លោក​ស្រី​ បាន​គូសបញ្ជាក់ពីសារៈសំខាន់នៃ​ការ​ដោះ​ស្រាយ​បញ្ហាប្រឈម​ដូចជា​ ធនធាន និង​តម្រូវការ​ជន​រង​គ្រោះ ជា​ដើម តាមរយៈយុទ្ធសាស្រ្តផ្អែក​លើ​ទិន្នន័យ​ជនរងគ្រោះ និង​កិច្ច​សហប្រតិបត្តិ​ការ​ថ្នាក់​តំបន់​។ ជាមួយ​គ្នា​នោះ​ លោកស្រី​ បាន​អំពាវនាវ​ឱ្យ​មាន​វិធានការណ៍​នានា​ដែល​អាចអនុវត្ត​បាន​ ដើម្បី​ធានា​បាន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​​​ទិន្នន័យ​ជនរងគ្រោះមួយ​​ប្រកប​ដោយ​ចីរភាព និង​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​មជ្ឈមណ្ឌល ARMAC ក្នុង​ការ​តស៊ូ​មតិសម្រាប់​ជនរងគ្រោះ ដោយ​ត្រូវ​ធានាបាន​​ថា​ជនរងគ្រោះ​ទាំង​អស់​ទទួលបាន​​ការ​គាំទ្រ​ និងរួម​​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​។

តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌល ARMAC ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងការជំរុញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន នៅក្នុងតំបន់អាស៊ាន ហើយ ឯកឧត្តម បានគូសបញ្ជាក់ដែរថា សិក្ខាសាលានេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជនរងគ្រោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រយ៉ាងសំខាន់ ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន ការបោសសម្អាតមីន និងការកសាងសមត្ថភាពនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើភាពបន្ទាន់ ក្នុងការគាំទ្រ និងបំពេញតម្រូវការ របស់ជនរងគ្រោះ ដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរជីវិតរបស់ខ្លួន និងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងក្តីមេត្តាករុណា របស់សម្តេច បានជំរុញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងសកម្មភាពបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះនៅកម្ពុជា ហើយក្រោមការដឹកនាំរបស់សម្តេច កម្ពុជា បានឈានមុខនៅក្នុងវិស័យសកម្មភាពមីននៅក្នុងតំបន់ ក៏ដូចជាពិភពលោក ដោយបានប្រែក្លាយផ្ទៃដីរងគ្រោះដោយសារមីន ទៅជាសហគមន៍ដែលមានសុខសុវត្ថិភាព និងមានការអភិវឌ្ឍជាទីកត់សម្គាល់។

ឯកឧត្តម បានលើកឡើងជាពិសេស នូវចក្ខុវិស័យរបស់សម្តេចធិបតី គឺ «សកម្មភាពមីន គឺមិនមែនផ្តោតលើតែគ្រាប់មីននោះទេ តែត្រូវផ្តោតសំខាន់លើ​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស ជីវិត​ និងអនាគត»។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ក៏បានដើរតួរយ៉ាងសំខាន់ នៅក្នុងវិស័យសកម្មភាពមីនសាកល ដោយថ្មីៗនេះ កម្ពជាបានបញ្ចប់ភាពជាប្រធានអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សកម្មភាពមីនសាកល និងបានដាក់ចេញនូវផែនការ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ ដែលជាឯកសារប្រវត្តិសាស្ត្រ និងជាត្រីវិស័យដ៏សំខាន់របស់ពិភពលោក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅរួម គឺ “ការលុបបំបាត់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយសារមីន” ៕

អត្ថបទដែលជាប់ទាក់ទង