**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ហេតុអ្វីបានជាសេដ្ឋកិច្ចចិនអាចទប់ទល់នឹងសម្ពាធនិងកើនឡើងដោយនឹងនរជាលំដាប់?

“សញ្ញាវិជ្ជមានបានលេចចេញក្នុងវិស័យជាច្រើន” “ទិន្នន័យសេដ្ឋកិច្ចជាទូទៅមានភាពប្រសើរឡើង” “ត្រូវបានរំពឹងថា នឹងសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ”។ល។នៅថ្ងៃទី១៦ខែធ្នូ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសនូវស្ថានភាពដំណើរការសេដ្ឋកិច្ចជាតិនៅខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានវាយតម្លៃដូចពោលខាងលើ។មតិអន្តរជាតិយល់ឃើញថា ការកើនឡើងវិញជាលំដាប់នៃសេដ្ឋកិច្ចចិន បានបញ្ជាក់ពីការវិនិច្ឆ័យដែលធ្វើឡើងដោយសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលទើបបានបញ្ចប់។
ទិន្នន័យបង្ហាញថា៖ នៅដើមខែវិច្ឆិកា ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តនិន្នាការកើនឡើងវិញចាប់តាំងពីខែកញ្ញាមក ហើយគុណភាពនៃការដំណើរការសេដ្ឋកិច្ចចិនក៏បានបន្តមានភាពប្រសើរឡើងផងដែរ។ ក្នុងចំណោមនោះ សញ្ញាមួយដែលលេចធ្លោបំផុតគឺកម្លាំងចលករនៃការច្នៃប្រឌិតថ្មីកាន់តែខ្លាំងឡើង។ មួយផ្នែក ផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ៗកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដូចជារថយន្តថាមពលថ្មី មនុស្សយន្តផ្នែកឧស្សាហកម្ម សៀគ្វីរួមបញ្ចូលគ្នាជាដើមសុទ្ធតែកើនឡើងយ៉ាងឆាប់រហ័ស។ មួយផ្នែកទៀត និន្នាការកើនឡើងនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មានភាពល្អប្រសើរ ការវិនិយោគខាងឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់និងសេវាកម្មបច្ចេកវិទ្យាខ្ពស់ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ បានកើនឡើង៨.២ភាគរយនិង១០.២ភាគរយដោយឡែកពីគ្នា។ ប្រការទាំងនេះបានបង្ហាញថា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។
ការកើនឡើងជាលំដាប់នៃការប្រើប្រាស់គឺជាសញ្ញាវិជ្ជមានមួយទៀត។ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៤ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនមានចំនួន៤៤.២៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង៣.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញថា នេះគឺមានន័យថា ទីផ្សារនៃការប្រើប្រាស់របស់ប្រទេសចិនកំពុងងើបឡើងវិញជាលំដាប់។ ក្នុងចំណោមនោះ ការលក់រាយតាមបណ្តេញអ៊ីនធឺណិតបានកើនឡើង៧.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ដែលខ្ពស់ជាងកំណើនទូទៅនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមយ៉ាងច្បាស់លាស់។ នេះបានសឱ្យឃើញថា ឧស្សាហកម្មថ្មីនិងរូបមន្តថ្មីនៃការប្រើប្រាស់របស់ប្រទេសចិនបានទទួលការអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយមានសក្តានុពលយ៉ាងខ្លាំងនាពេលអនាគត។
តាមពិត បើមើលពីកត្តាអន្តរជាតិ លទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងខែវិច្ឆិកាគឺបានមកដោយមិនងាយទេ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសអន្តរជាតិមានភាពស្មុគ្រស្មាញនិងតានតឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន ហើយការលំបាកក្នុងការកែសម្រួលនិងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចរបស់ប្រទេសចិនក៏បានកើនឡើងផងដែរ។ ក្នុងបរិបទបែបនេះ ហេតុអ្វីបានជាសេដ្ឋកិច្ចចិនអាចទប់ទល់នឹងសម្ពាធនិងកើនឡើងដោយនឹងនរជាលំដាប់?លោកWang Xiaosongសាស្រ្តាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប្រជាជនចិនបានវិភាគថា មួយផ្នែកគឺមកពីសេដ្ឋកិច្ចរបស់ប្រទេសចិន មានមូលដ្ឋានរឹងមាំ ឧត្តមភាពច្រើន ភាពធន់និងសក្តានុពលយ៉ាងខ្លាំង លក្ខខណ្ឌគាំទ្រនិងនិន្នាការជាទូទៅដែលមានភាពល្អប្រសើរក្នុងរយៈពេលជាយូរមិនបានកែប្រែទេ។ មួយផ្នែកទៀត ស្របពេលដែលប្រសិទ្ធិភាពចម្រុះនៃគោលនយោបាយដែលមានស្រាប់និងគោលនយោបាយបន្ថែមបន្តបញ្ចេញ ការប្រែប្រួលជាវិជ្ជមានក្នុងការដំណើរការសេដ្ឋកិច្ចជាតិចិនបានកើនឡើងថែមមួយកម្រិតទៀត។
បើមើលពីកត្តាខាងក្រៅ ទំនាក់ទំនងការទូតដ៏ស្ថិរភាពរវាងប្រទេសចិននិងបណ្តាប្រទេសនានាលើពិភពលោក បានផ្តល់នូវមូលដ្ឋានដ៏ល្អសម្រាប់ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចជាមួយបរទេស។ទន្ទឹមនឹងនេះ ប្រទេសចិនបន្តជំរុញការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវយន្តការកិច្ចសហប្រតិបត្តិការប្រទេសBRICSនិងពង្រីករង្វង់មិត្តភក្តិផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មបន្ថែមទៀតជាបន្តបន្ទាប់។សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា “នឹងពង្រីកការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់” និង”លំនឹងពាណិជ្ជកម្មបរទេសនិងលំនឹងការវិនិយោគបរទេស” ដែលបានពង្រឹងបន្ថែមទៀតនូវការរំពឹងទុករបស់មជ្ឈដ្ឋានខាងក្រៅ។
សញ្ញាវិជ្ជមានមួយចំនួននៃសេដ្ឋកិច្ចរបស់ប្រទេសចិននាពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសចិនមានជំនឿចិត្តចំពោះការសម្រេចបាននូវគោលដៅកំណើនប្រហែល៥ភាគរយដែលនឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏ធំបំផុតចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។បើនិយាយចំពោះពិភពលោក សញ្ញាវិជ្ជមានបែបនេះកាន់តែច្រើន ឱកាសនិងភាគលាភក៏នឹងមានកាន់តែច្រើនដែរ៕

អត្ថបទដែលជាប់ទាក់ទង