សម្ដេចតេជោ ជំរុញបន្ថែមទៀតឱ្យដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជនឱ្យចំគោលដៅ
ភ្នំពេញ៖ ក្នុងឱកាសដែល អញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុប លទ្ធផល ការ ងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្ស ប្រជា ជនកម្ពុជា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងកោតសរសើរចំពោះល្បឿននៃការដោះស្រាយបញ្ហាដីធ្លី និងជំរុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លី និងការផ្ដល់ដីធ្លីដល់ប្រជាជនឱ្យចំគោលដៅ។
ទន្ទឹមនេះ សម្ដេចតេជោ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលដែលបានរៀបចំគណកម្មាធិការដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារនេះឲ្យបានលឿនតាមផែនការដែលបានគ្រោងទុក។ ដោយឡែក ចំពោះរាជធានី-ខេត្ត ដែលទទួលបានប័ណ្ណសម្គាល់អចលនទ្រព្យហើយនោះ ត្រូវតែពន្លឿនក្នុងការប្រគល់ជូនប្រជាពលរដ្ឋ ក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទម្លាក់ទៅដល់ដើម្បីឲ្យប្រជាពលរដ្ឋឆាប់បានប័ណ្ណនេះគ្រប់គ្រងដោយផ្ទាល់៕