**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular លើកដំបូង ក្នុងកម្រិតតង់ស្យុង ២៣០គីឡូវ៉ុល នៅកម្ពុជា ដែលអាចរុះរើចល័តបានយ៉ាងឆាប់រហ័ស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ឯកឧត្តម ស្វាយ សំអ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ស្លូវ៉ាគី មានឆន្ទៈធ្វើជាម្ចាស់ផ្ទះ ការចរចាសន្តិភាព ណាមួយ រវាងរុស្ស៊ី និងអ៊ុយក្រែន**ណាតូ នឹងបង្កើនវត្តមានយោធារបស់ខ្លួន នៅសមុទ្របាល់ទិក**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លិចទូកដឹកជនចំណាកស្រុក ១គ្រឿង នៅឆ្នេរសមុទ្រម៉ារ៉ុក យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានបាត់បង់ជីវិត**អ៊ុយក្រែន បញ្ជូនជំនួយស្បៀងអាហារដំបូង ទៅកាន់ប្រទេសស៊ីរី**មន្រ្តីឧទ្យានុរក្សប្រចាំការ​ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្តខេត្តរតនគិរី បង្ហាញរូបភាពប្រភេទសត្វព្រៃជិតផុតពូជ ៦ប្រភេទ**ឯកឧត្តម ហង្ស សាមឿន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

UN៖ ស៊ីរីនៅមិនទាន់បញ្ចប់ជម្លោះផ្ទៃក្នុងអស់នៅឡើយទេ

បរទេស៖ ប្រេសិតអង្គការសហប្រជាជាតិ (UN) ប្រចាំនៅស៊ីរី លោក Geir Pedersen បានព្រមានក្នុងថ្ងៃទី១៧ ខែធ្នូ ថាជម្លោះនៅស៊ីរី គឺមិនទាន់រលត់ផុតនោះទេ បើទោះបីជារដ្ឋាភិបាលលោក Bashar al-Assad បានដួលរលំទៅហើយក្ដី។ នេះដោយសារ ការប៉ះទង្គិចប្រដាប់អាវុធរវាងក្រុមកងទ័ពជាតិស៊ីរី (SNA) និងក្រុមកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅតែបន្ត។

ថ្វីដ្បិតតែរដ្ឋាភិបាលលោក Bashar al-Assad បានដួលរលំ ហើយរដ្ឋាភិបាលអន្តរកាល បានចូលមកជំនួសក៏ពិតមែន ប៉ុន្តែបេសកជនពិសេស UN ប្រចាំនៅស៊ីរី លោក Geir Pedersen បានព្រមានពីការបន្តនៃជម្លោះក្រុមប្រដាប់អាវុធ នៅស៊ីរី។

បេសកជនពិសេស UN ប្រចាំស៊ីរីរូបនេះ បានបញ្ជាក់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងថ្ងៃទី១៧ ខែធ្នូ អំពីជម្លោះកើតឡើងនៅស៊ីរីក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយរវាងក្រុមកងទ័ពជាតិស៊ីរី (SNA) និងក្រុមកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)។

បទឈប់បាញ់រយៈពេល៥ថ្ងៃ បានបញ្ចប់ ហើយខ្ញុំមានក្ដីបារម្ភជាខ្លាំងទៅលើររបាយការណ៍ស្ដីពីភាពតានតឹងផ្នែកយោធា។ ភាពតានតឹងនេះ អាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរ។ លោក Pedersen បានបង្ហាញក្ដីកង្វល់បែបនេះ ទាក់ទិនលើជម្លោះរវាងក្រុមទាំង២។

គួរបញ្ជាក់ថា ក្រុមប្រយុទ្ធ SNA គាំទ្រដោយតួគី ចំណែកក្រុមប្រយុទ្ធ SDF ជាក្រុមដឹកនាំដោយពួកជនជាតិ ឃឺដ ដែលគាំទ្រដោយអាម៉េរិក។ សប្ដាហ៍មុន ក្រុម SNA បានដណ្ដើមភាគខាងជើងទីក្រុង Manbij ពីក្រុម SDF។

មេបញ្ជាការក្រុម SDF លោក Mazloum Abdi នៅថ្ងៃទី១៧ ខែធ្នូ ពីគម្រោងដាក់សំណើបង្កើតតំបន់គ្មានអាវុធក្នុងភាគខាងជើងទីក្រុង Kobane ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបពីភាគីតួគីយេ, ក្រុម SNA និងអាម៉េរិក។

លោក Pedersen បានទទូចក្នុង UNSC ឱ្យអុីសា្រអែល ប្រញ៉ាប់បញ្ឈប់សកម្មភាពតាំងទីលំនៅ និងបំពានលើទឹកដី Golan Height របស់ស៊ីរី។ បន្ថែមពីនេះ លោក ក៏បានគាំទ្រឱ្យបញ្ចប់ទណ្ឌកម្មដែលមានលើស៊ីរី ដើម្បីជួយប្រទេសនេះ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ បានសាទរចំពោះការបញ្ចប់របបលោក Assad នៅស៊ីរី ប៉ុន្តែនៅមានក្ដីកង្វល់លើការងើបឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម ដូចជាក្រុមភេវរកម្ម ISIS ជាដើម។

ខណៈកំពុងជួបរបត់នយោបាយថ្មី ស៊ីរី ក៏កំពុងជួបវិបត្តិអាហារផងដែរ។ ប្រធានផ្នែកមនុស្សធម៌ UN លោក Tom Fletcher បានអះអាងថា មនុស្ស១៣លាននាក់ កំពុងជួបកង្វះស្បឿង ខណៈដែលពលរដ្ឋជាង១លាននាក់ បានជម្លៀសនៅស៊ីរី។ ហើយជម្លោះ នឹងបង្កឱ្យបញ្ហានេះកាន់តែអាក្រក់។

អត្ថបទដែលជាប់ទាក់ទង