**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ឥណទានសម្បទាន និង​ជំនួយ​ឥតសំណង នៃគម្រោង​ស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក​ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ​

នៅរសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម​ ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ឥណទាន​សម្បទាន និង​ជំនួយឥតសំណង​ នៃគម្រោង​ស្តារ​ និង​គ្រប់គ្រង​ស្ទឹងស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ រវាង​​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជា និង​ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និង​សហភាពអឺរ៉ុប (EU) នៅ​ទីស្ដីការក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​

សូមជម្រាបថា ពិធីចុះហត្ថលេខាលើគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​​បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី​ Sandrine Boucher នាយិកា​ទីភ្នាក់ងារបារាំងសម្រាប់​អភិវឌ្ឍន៍ប្រចាំកម្ពុជា លោក Fabrice Etienne ភារធារីនៃស្ថានទូតបារាំង​​ប្រចាំកម្ពុជា និងលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប(EU) ប្រចាំនៅកម្ពុជា​។

ឯកឧត្តមរដ្ឋមន្ត្រី​មានប្រសាសន៍ឱ្យដឹងថា​ គម្រោង​ស្តារ និង​គ្រប់គ្រងស្ទឹង​ស្វាយចេក ខេត្តបន្ទាយមានជ័យ​​ មានស្ថាប័នអនុវត្ត​​ចំនួនពីរ​ រួម​មាន​ក្រសួងធនធានទឹក និង​ឧតុនិយម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ​​ហើយមានសមាភាគគម្រោងចំនួនបីគឺ៖ ទី១)​.ការស្តារឡើងវិញស្ទឹងស្វាយចេក និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះ​​រាំងស្ងួត, ទី២)​.ការគាំទ្រ​ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពទទួលបានផលចំណេញ និង​ទី៣).ការ​​ពង្រឹងការគ្រប់គ្រងធន​ធាន​ទឹកចម្រុះនៃអាងស្ទឹងស្វាយចេក។​

ជាមួយគ្នានេះដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានបញ្ជាក់ឱ្យដឹងថា​ គម្រោងនេះនឹងជួយកាត់បន្ថយ​គ្រោះធម្មជាតិទឹកជំនន់ដែលតែង​តែយាយី​ជារៀង​រាល់ឆ្នាំ ជួយពង្រឹងសុវត្ថិភាព​​​និងបង្កើនប្រភពធនធានទឹកសម្រាប់កសិកម្ម និង​​ការ​ប្រើប្រាស់លើគ្រប់វិស័យ​​ក្នុងតំបន់​ ព្រមទាំងបង្កើនផលិតផលកសិកម្ម និងចំណូលពលរដ្ឋ​ តាមរយៈការ​បង្កើតយន្តការដឹកនាំគ្រប់គ្រងអាងស្ទឹងស្វាយចេក ដើម្បីធានាការគ្រប់គ្រង និងប្រើប្រាស់អាងស្ទឹងប្រកប​​ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​។ ជាមួយគ្នានេះ​ ក៏ជួយ​ពង្រឹង​​ដល់ចីរ​ភាពបរិស្ថាន​ ប្រព័ន្ធអេកូឡូស៊ី​ និងពង្រឹងភាពធន់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ​ និង​​ការ​គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើ​ធនធានទឹកក្រោមដី និងការព្យាករអាកាសធាតុ ៕

អត្ថបទដែលជាប់ទាក់ទង