**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

មន្ទីរបញ្ចកោណ៖ អំពើពុករលួយក្នុងយោធារបស់ចិន អាចនឹងរំខានដល់វឌ្ឍនភាពរបស់បងធំប្រចាំតំបន់អាស៊ីនេះ ឆ្ពោះទៅរកគោលដៅទំនើបកម្មយោធាឆ្នាំ២០២៧

បរទេស៖ មន្ទីរបញ្ចកោណបានអះអាងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីយោធារបស់ចិន ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធទី១៨ធ្នូថា អំពើពុករលួយនៅក្នុងយោធារបស់ចិន អាចនឹងរំខានដល់វឌ្ឍនភាពរបស់បងធំប្រចាំតំបន់អាស៊ីនេះ ឆ្ពោះទៅរកគោលដៅទំនើបកម្មយោធាឆ្នាំ២០២៧។

ចាប់តាំងពីឆ្នាំមុនមក យោធារបស់ប្រទេសចិន បានឆ្លងកាត់ការបោសសម្អាតប្រឆាំងអំពើពុករលួយយ៉ាងធំ ហើយកាលពីខែមុន ក្រសួងការពារជាតិបានបញ្ជាក់ថា មន្ត្រីយោធាលំដាប់កំពូលម្នាក់ត្រូវបានព្យួរការងារ ហើយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការរំលោភវិន័យធ្ងន់ធ្ងរ។ របាយការណ៍ដ៏ទូលំទូលាយរបស់មន្ទីរបញ្ចកោណ បានបង្ហាញថា នៅចន្លោះខែកក្កដាដល់ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មន្ត្រីយោធាជាន់ខ្ពស់ និងនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិចិនចំនួន១៥នាក់ត្រូវបានដកចេញពីមុខតំណែង។

របាយការណ៍បន្តថា នៅក្នុងឆ្នាំ២០២៣ កងទ័ពរំដោះប្រជាជនចិនបានប្រឈមនឹងរលកថ្មីនៃការស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួយ និងការដកតំណែងមេដឹកនាំជាន់ខ្ពស់ ដែលអាចរំខានដល់វឌ្ឍនភាពរបស់ខ្លួនឆ្ពោះទៅរកគោលដៅទំនើបភាវូបនីយកម្មឆ្នាំ២០២៧។ មន្ត្រីសហរដ្ឋអាម៉េរិក រួមទាំងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មជ្ឈិម បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យយោធារបស់លោកត្រៀមខ្លួនឈ្លានពានតៃវ៉ាន់នៅឆ្នាំ២០២៧។

បើតាមមន្ទីរបញ្ចកោណ គោលដៅទំនើបភាវូបនីយកម្មផ្លូវការឆ្នាំ២០២៧ របស់ចិនរួមមាន៖ ការពន្លឿនការរួមបញ្ចូលនៃការស៊ើបការណ៍សម្ងាត់ យន្តការ និងឧបករណ៍ផ្សេងទៀត ខណៈការជំរុញល្បឿននៃទំនើបកម្មនៅក្នុងទ្រឹស្តីយោធា បុគ្គលិក អាវុធ និងឧបករណ៍។ លោក អេលី រ៉ាត់ន័រ (Ely Ratner) ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក បានប្រាប់វិទ្យាស្ថានស្រាវជ្រាវនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការចេញផ្សាយរបាយការណ៍នេះថា ការដកមន្ត្រីជាន់ខ្ពស់ទាំង១៥រូបចេញពីតំណែងទំនងគ្រាន់ជាចំណុចតូចមួយនៃការបោសសម្អាតអំពើពុករលួយប៉ុណ្ណោះ។ លោកបន្តថា៖«ថ្នាក់ដឹកនាំរបស់ប្រទេសចិន នឹងមិនចាត់វិធានការប្រឆាំងអំពើពុករលួយខ្លាំងក្លាពេកនោះឡើយ លុះត្រាតែពួកគេមានអារម្មណ៍ថា ប្រសិទ្ធភាពប្រតិបត្តិការរបស់កងទ័ពរំដោះប្រជាជនកំពុងត្រូវបានប៉ះពាល់»។

មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកបានប្រាប់អ្នកសារព័ត៌មានថា ការប្រមាញ់ប្រឆាំងអំពើពុករលួយក៏អាចពន្យឺតគម្រោងយោធា រួមទាំងនៅក្នុងឧស្សាហកម្មការពារជាតិរបស់ប្រទេសចិនផងដែរ។ របាយការណ៍ថ្មីនេះ បានចង្អុលបង្ហាញពីការដកចេញសមាជិកកងកម្លាំងរ៉ុក្កែតរបស់ប្រទេសចិនជាច្រើនរូប ដែលជាកងកម្លាំងទទួលបន្ទុកត្រួតពិនិត្យមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ កាលពីខែវិច្ឆិកា ឧត្តមនាវីឯក មីវ ហួ (Miao Hua) បម្រើការនៅគណៈកម្មាការយោធាមជ្ឈិម ជាអង្គភាពបញ្ជាការយោធាកម្រិតខ្ពស់បំផុតរបស់ប្រទេសនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការរំលោភវិន័យយ៉ាងធ្ងន់ធ្ងរ។ លោក មីវ ធ្លាប់ជាមន្ត្រីនយោបាយនាំមុខគេរបស់យោធានៅក្នុងគណៈកម្មាការប្រាំមួយនាក់។

អត្ថបទដែលជាប់ទាក់ទង