**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ជម្លោះពិភពគុន រវាងក្រុមក្មេងទំនើង នៅច្បារអំពៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញកំណត់មុខសញ្ញាបាន និងតាមប្រម៉ាញ់ជាបណ្តើរៗ**ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញការបាញ់ នៅ «ក អណ្ដើក» លើផ្លូវជាតិលេខ១ ឃុំប្រាសាទ ស្រុកកំពង់ត្របែក**សម្តេច ម៉ែន សំអន៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌**ឯកឧត្តម ផាន់ រតនា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សរ សុពុត្រា ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥

វៀតណាម កំពុងរៀបចំផែនការកំណែទម្រង់ប្រព័ន្ធការងារដ៏ស្មុគស្មាញ ជាការរុះរើដ៏ធំក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលអាចនាំឱ្យរដ្ឋាភិបាលវៀតណាម ប្រឈមនឹងភាពជាប់គាំងរយៈពេលខ្លី

ហាណូយ៖ ប្រទេសកុម្មុយនីស្ដវៀតណាម កំពុងរៀបចំផែនការកំណែទម្រង់ប្រព័ន្ធការងារដ៏ស្មុគស្មាញរបស់ខ្លួន ដែលជាការរុះរើដ៏ធំក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយកាត់បន្ថយការិយាធិបតេយ្យ បន្ថយចំនួនក្រសួង ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងទាក់ទាញការវិនិយោគកាន់តែច្រើន និងជំរុញការអភិវឌ្ឍប្រទេស។ យ៉ាងណា ការណ៍នេះ អាចនាំឱ្យរដ្ឋាភិបាលវៀតណាម ប្រឈមនឹងភាពជាប់គាំងរយៈពេលខ្លីផងដែរ។

នៅក្រោមផែនការនេះ ក្រសួងចំនួនប្រាំ ទីភ្នាក់ងាររដ្ឋាភិបាលចំនួនបួន និងប៉ុស្តិ៍ទូរទស្សន៍រដ្ឋចំនួនប្រាំ នឹងស្ថិតក្នុងចំណោមស្ថាប័នដែលត្រូវលុបបំបាត់។ យ៉ាងណា សំណើ​នេះ ​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​បឋម ហើយ​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរតាមពេល​វេលា​ដោយសារការបោះឆ្នោត​ក្នុង​សភានឹងប្រព្រឹត្តឡើងក្នុងខែ​កុម្ភៈ ឆ្នាំ២០២៥។ គ្មានតួលេខណាមួយត្រូវបានផ្សព្វផ្សាយអំពីចំនួនការងារ ដែលនឹងត្រូវកាត់បន្ថយនោះទេ ប៉ុន្តែបុគ្គលិករដ្ឋរាប់ពាន់នាក់ទំនងជារងផលប៉ះពាល់ ដោយផ្អែកលើទំហំនៃការកាត់បន្ថយក្រសួង និងស្ថាប័នទាំងនោះ។

ក្នុងចំណោមវិធានការដែលបានគ្រោងទុក ក្រសួងវិនិយោគដែលទទួលខុសត្រូវលើការអនុម័តគម្រោងឧស្សាហកម្មនឹងត្រូវបានបញ្ចូលជាមួយក្រសួងហិរញ្ញវត្ថុ។ សូមជម្រាបថា វៀតណាម គឺជាមជ្ឈមណ្ឌលឧស្សាហកម្មនៅអាស៊ីអាគ្នេយ៍ និងពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគបរទេសក្នុងវិស័យផលិតកម្ម ដែលជំរុញសេដ្ឋកិច្ចផ្តោតលើការនាំចេញកំពុងរីកចម្រើនខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការក្នក់ចិត្តរបស់វិនិយោគិនបរទេសបានកើនឡើងកាន់តែខ្លាំង ចំពោះការពន្យារពេលក្នុងការអនុម័តគម្រោង ប្រព័ន្ធការងារមានភាពសាំញ៉ាំ និងកំណែទម្រង់បទប្បញ្ញត្តិ ដែលរួមបញ្ចូលទាំងយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ធំទូលាយ។ ដើម្បីឆ្លើយតបនឹងបញ្ហា នៅក្នុងខែធ្នូនេះ មេដឹកនាំបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡាំ បានចាប់ផ្តើមការផ្លាស់ប្ដូរស្ថាប័នរដ្ឋដ៏ធំមួយភ្លាមៗ បន្ទាប់ពីលោកត្រូវបានតែងតាំងជាលេខាធិការបក្ស ដែលជាការងារដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស។

អ្នកវិនិយោគ អ្នកការទូត និងមន្ត្រីចំនួនប្រាំបួននាក់ បានចែករំលែកការវាយតម្លៃចម្រុះដូចគ្នាជាមួយនឹងការរំពឹងទុកជាច្រើននៃការពន្យារពេលរដ្ឋបាលថ្មី ក្នុងរយៈពេលខ្លី។ អ្នកការទូតលោកខាងលិច មានមូលដ្ឋាននៅរដ្ឋធានីហាណូយបានប៉ាន់ស្មានផងដែរថា កំណែទម្រង់នេះ ក៏អាចជាឈ្នាន់ក្នុងការប៉ុនប៉ងរបស់លោក ឡាំ ដើម្បីពង្រឹងអំណាចផងដែរ។ វិនិយោគិនបរទេសពីរនាក់រំពឹងថា កំណែនេះនឹងនាំមកនូវនីតិវិធីសាមញ្ញ ដែលរង់ចាំជាយូរមកហើយសម្រាប់អាជីវកម្ម បើទោះបីជាវាទំនងជាធ្វើឱ្យការអនុម័តគម្រោងយឺតយ៉ាវក្នុងរយៈពេលប៉ុន្មានខែក៏ដោយ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅរដ្ឋធានីហាណូយ លោក អាន់ដ្រេ ហ្គោលែតហ្សីណូវស្គី (Andrew Goledzinowski) បានប្រដូចដំណាក់កាលបច្ចុប្បន្នទៅនឹងកំណែទម្រង់សេដ្ឋកិច្ចដ៏ទូលំទូលាយរបស់វៀតណាម ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានប្រែក្លាយប្រទេសកុម្មុយនីស្ដហែកហួរដោយសង្រ្គាម ទៅជាប្រទេសពាណិជ្ជកម្មដ៏សំខាន់មួយក្នុងទសវត្សរ៍បន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង