សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាលេីកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាល នីតិកាលទី៧ ដំណេីរការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាលេីកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាល នីតិកាលទី៧ ដំណេីរការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។
សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កេីតឡេីងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។
ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយ ក.អ.ក.៖
១/. ចំនួន ២៦៨គម្រោង ឆ្នាំ២០២៣ កេីនដល់ចំនួន ៤១៤គម្រោងឆ្នាំ២០២៤ ស្មេីនឹងកេីនឡេីង ១៤៦គម្រោង = ៥៤%
២/. ទុនវិនិយោគ ៤,៩២៧លានដុល្លារ ឆ្នាំ២០២៣ កេីនដល់ចំនួន ៦,៩០០លានដុល្លារ ស្មេីនឹងកេីនឡេីង ១,៩៧៣លានដុល្លារ = ៤០% ៕