**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម**ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សកិច្ចសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅ នៃរដ្ឋបាលទីក្រុងបាងកក រដ្ឋបាលខេត្ត និងរដ្ឋបាលមូលដ្ឋាន នៃប្រទេសថៃ**ចិន អះអាងថា ខ្លួនមិនដែលទទួលបានសំណើណាមួយ ស្តីពីការសុំសិទ្ធិជ្រកកោន ពីលោក Duterte នោះឡើយ**លោក លី ឈាង ចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីអនុវត្តវិធានថ្មីសម្រាប់ការពង្រឹងវិធានការឆ្លើយតបរបស់ចិន ចំពោះទណ្ឌកម្មបរទេស

រដ្ឋមន្ត្រីផែនការ វាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃវិទ្យាស្ថានជាតិស្ថិតិ និងដៃគូអភិវឌ្ឍទាំងអស់ ក្នុងការអនុវត្តគម្រោងការងារអង្កេតកសិកម្មកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយស្តីពី របាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២២ និងរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា, ឯកឧត្តម គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងផែនការ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ និងតំណាងក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍ។

ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់ ក្នុងការអនុវត្តគម្រោងការងារអង្កេតកសិកម្មកម្ពុជា ពីសំណាក់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) គម្រោងកម្មវិធីអភិវឌ្ឍន៍ស្ថិតិកសិកម្ម៥០x២០៥០ និងដៃគូអភិវឌ្ឍផ្សេងទៀត ដែលបានចូលរួមគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៤ ដោយសម្រេចបានលទ្ធផលជោគជ័យជាស្ថាពរប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទិន្នន័យដែលបានមកពីការធ្វើអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២២ និងឆ្នាំ២០២៣ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់ការរៀបចំគោលនយោបាយពាក់ព័ន្ធនឹងវិស័យកសិកម្មនិងជនបទឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យជនបទនៅកម្ពុជា សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា គោលបំណងនិងសារៈសំខាន់នៃទិន្នន័យស្ថិតិអង្កេតកសិកម្មកម្ពុជា គឺជាតម្រូវការចាំបាច់និងមិនអាចខ្វះបាន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្មជាស៊េរីអំពីផ្នែកបច្ចេកទេសកសិកម្ម បរិស្ថាន សេដ្ឋកិច្ច និងសង្គមកសិកម្ម ព័ត៌មានសន្តិសុខស្បៀងនៃគ្រួសារប្រកបមុខរបរកសិកម្ម ប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធកសិកម្ម ស្ថានភាពសេដ្ឋកិច្ច កម្លាំងពលកម្មក្នុងវិស័យកសិកម្ម និងសូចនាករសំខាន់ៗផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលបានកំពុងជំរុញ លើការអភិវឌ្ឍទិន្នន័យស្ថិតិប្រកបដោយបរិយាបន្ន និងមានគុណភាពខ្ពស់ ដែលក្នុងនោះ វិទ្យាស្ថានជាតិស្ថិតិ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ ការបង្កើតគោលនយោបាយដោយផ្អែកលើទិន្នន័យ និងសម្រាប់ជាភស្តុតាង ក្នុងការធ្វើសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការតាមដានវឌ្ឍនភាព នៃការអនុវត្តរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យផ្សេងៗទៀត ជាដើម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា របាយការណ៍អង្កេតនេះ គឺជាសមិទ្ធផលទិន្នន័យស្ថិតិថ្មីមួយទៀត ដែលបង្កើនឱ្យមានសូចនាករស្ថិតិកសិកម្មកាន់តែសម្បូរបែប សម្រាប់ការវិភាគ តាមដានត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ក្នុងគោលដៅបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភប្រសើរទ្បើង និងលើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព។ ទិន្នន័យអង្កេតនេះ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការគណនាតម្លៃបន្ថែម និងកំណើនសេដ្ឋកិច្ច នៃវិស័យកសិកម្មនៅកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ព្រមទាំងសម្រាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិគណនេយ្យជាតិ ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ចផ្នែកកសិកម្ម និងបង្ហាញឱ្យឃើញកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីនិន្នាការរចនាសម្ព័ន្ធគ្រួសារប្រកបមុខរបរកសិកម្ម នៅតាមតំបន់នានា ស្ថិតក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបន្ថែមថា ផ្អែកតាមរបាយការណ៍អង្កេតកសិកម្មកម្ពុជាប្រចាំឆ្នាំ បានបង្ហាញឱ្យដឹងអំពីចំនួនគ្រួសារកាន់កាប់កសិកម្មនៅតំបន់វាលទំនាប (៤០ភាគរយ) តំបន់បឹងទន្លេសាប (៣៨ភាគរយ) តំបន់ឆ្នេរសមុទ្រ (៧ភាគរយ) និងតំបន់ភ្នំនិងខ្ពង់រាប (១៥ភាគរយ) ដែលបានរួមចំណែកជំរុញកំណើនតម្លៃបន្ថែម នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.ឬ ហៅថា GDP) នៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរួមវិភាជភាគចំណែកក្នុងអត្រា ១៤,៩ភាគរយ នៅឆ្នាំ២០២៣ និងមានអត្រា១៥,៥ភាគរយនៅឆ្នាំ២០២២ យោងតាមស្ថិតិគណនេយ្យជាតិគ្រាគោលឆ្នាំ២០១៤គិតតាមថ្លៃថេរ ៕

អត្ថបទដែលជាប់ទាក់ទង