**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ខេត្តស្ទឹងត្រែង ជាប៉ូលទី៤ នៅប៉ែកភូមិភាគឦសាន្តប្រទេសកម្ពុជា ដែលសំបូរទៅដោយធនធានធម្មជាតិ និងអេកូទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វផ្សាយបើកដំណើរការកម្មវិធីវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា ដំណាក់កាលទីបី ឆ្នាំ ២០២៤-២០២៨ ស្ថិតក្រោម អធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត និង លោក គង់ ដារ៉ា ប្រធានផ្នែកការគ្រប់គ្រងបដិសណ្ឋារកិច្ច នៃអង្គការ ស្វីសខនថាក់ ព្រមទាំង មានការចូលរួមពីតំណាងអង្គការ ស្វីសខនថាក់ប្រចាំខេត្តស្ទឹងត្រែង តំណាងដៃគូ សហគ្រាន និង យុវជន ស ស យ ក ជាច្រើនរូប។

បន្ទាប់ពី លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានអាននូវរបាយការណ៍ សង្ខេបអំពីផែនការសកម្មភាព រួចមក លោក លោក គង់ ដារ៉ា ប្រធានផ្នែកការគ្រប់គ្រងបដិសណ្ឋារកិច្ច នៃអង្គការ ស្វីសខនថាក់ បានគូសបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងសហការផ្តល់មូលនិធិដោយ ភ្នាក់ងារអភិវឌ្ឍន៍ លីចតេនស្ទីន (LED)។ កម្មវិធី SDP ដំណាក់កាលទី៣ (២០២៤ – ២០២៨) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) ក្នុងសម្ព័ន្ធជាមួយ involas និងសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងទេសចរណ៍ នៅក្នុងខេត្តគោលដៅចំនួនដប់ពីរ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និងកោះកុង។

ក្នុងនោះលោកបានបន្ថែមថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) អនុវត្តការងារដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុង វិស័យបដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត។ គោលបំណងរួមរបស់កម្មវិធី SDP គឺដើម្បីឱ្យយុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបមានឱកាសទទួលបានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។

មានប្រសាសន៍ ក្នុងពិធី ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានគាំទ្រយ៉ាងពេញទំហឹង សម្រាប់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (Hoka) ដែលមានការសហការគាំទ្រពី ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ចាប់ពីដំណាក់កាលទី១ដល់ទី៣នេះ ដល់ យុវជន ម្ចាស់អាជីវកម្មអ្នកគ្រប់គ្រង និងអ្នកជំនាញទេសចរណ៍ ស្របពេលជាមួយនេះ ឯកឧត្តម ក៏បានជំរុញឲ្យមន្ទីរទេសចរណ៍ជាសេនាធិការ និងបងប្អូនម្ចាស់អាជីកម្ម យុវជន យុវនារី សហការ ខិតខំរៀបចំ និងការចូលរួមទទួលការបណ្តុះបណ្តាលឱ្យមានប្រសិទ្ធិភាពខ្ពស់ ពីគម្រោងនេះ។

ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្តម សរ សុពុត្រា បានបន្តថា: ខេត្តស្ទឹងត្រែង ជាប៉ូលទី៤ នៅប៉ែកភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដែលសំបូរទៅដោយធនធានធម្មជាតិ និង អេកូទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេសតាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) និង កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) បានពង្រឹងសមត្ថភាពដល់ យុវជន និងបុគ្គលិក និងម្ចាស់អាជីវកម្មនៅតាមមូលដ្ឋាន អាជីវិកម្មទេសចរណ៍ មានជំនាញវិជ្ជាជីវះទេសចរណ៍ច្បាស់លាស់ ឆ្លើយតបទៅនឹង ការងារនាពេលបច្ចុប្បន្ន និងស្របតាមស្តង់ងាររបស់ក្រសួងទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង