**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ

ចិន កំពុងពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួន បង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ ចិនបាននិងកំពុងពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួន បង្កើនសម្ពាធយោធាប្រឆាំងនឹងកោះតៃវ៉ាន់ និងពង្រឹងទំនាក់ទំនងរបស់ខ្លួន កាន់តែជិតស្និទ្ធិជាមួយរុស្ស៊ីកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណ ដែលបានចេញផ្សាយកាលពីពេលថ្មីៗ។

របាយការណ៍នេះ បានកត់សម្គាល់ផងដែរថា អំពើពុករលួយនៅក្នុងយោធារបស់ចិន អាចនឹងរំខានដល់វឌ្ឍនភាពរបស់បងធំប្រចាំតំបន់អាស៊ី ឆ្ពោះទៅរកគោលដៅទំនើបកម្មយោធាឆ្នាំ២០២៧។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកបានព្រមានថា រដ្ឋធានីប៉េកាំង កំពុងបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍកម្លាំងនុយក្លេអ៊ែរ ដែលមានលក្ខណៈចម្រុះ និងទំនើបជាងមុន ខណៈចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរបាន​រក្សា​កំណើន​ជាទៀងទាត់។

មន្ត្រី​ជាន់ខ្ពស់នៃក្រសួងការពារជាតិ​អាម៉េរិក​ម្នាក់​ បាន​និយាយ​ថា រដ្ឋាភិបាលរដ្ឋធានីប៉េកាំងអាចនឹងផលិតអាវុធនុយក្លេអ៊ែរឱ្យបានកាន់តែច្រើន ដើម្បីដើរតាមគោលដៅ និងភាពចម្រុះនៃអាវុធនុយក្លេអ៊ែរ។ យ៉ាងណា អាម៉េរិក​កំពុង​ជំរុញ​ឱ្យ​ចិន​មាន​តម្លាភាព​បន្ថែម​ទៀត​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ យោងតាមរបាយការណ៍ដែលផ្តល់ការវាយតម្លៃប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិកអំពីអំណាចយោធារបស់ចិន មហាយក្សចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង៦០០គ្រាប់ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ហើយសហរដ្ឋអាម៉េរិករំពឹងថា ចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង១០០០ គ្រាប់នៅឆ្នាំ២០៣០។

ជាការឆ្លើយតបនឹងរបាយការណ៍នោះ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាម៉េរិក បានប្រតិកម្មថា ចិនតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះយុទ្ធសាស្ត្រស្វ័យការពារនុយក្លេអ៊ែរ អនុវត្តតាមគោលនយោបាយមិនប្រើអាវុធនុយក្លេអ៊ែរវាយប្រហារអ្នកដទៃមុន និងរក្សាសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមា ដែលត្រូវការសម្រាប់សន្តិសុខជាតិ។ លោក លៀវ ប៉េងយូ (Liu Pengyu) អ្នក​នាំពាក្យ​ស្ថានទូតចិន​ បាន​អះអាង​ថា របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​មន្ទីរ​បញ្ចកោណ​ គឺ​ពោរពេញ​ទៅ​ដោយ​គំនិត​សង្រ្គាម​ត្រជាក់ និង​ចិត្តគំនិត​ក្នុង​ការ​ចង់ឈ្នះចាញ់។ ​ចិន​ប្រឆាំង​យ៉ាង​យ៉ាងដាច់អហង្កា! ទាក់ទិននឹងរុស្ស៊ី របាយការណ៍របស់មន្ទីរបញ្ចកោណបានរាយរាប់ថា ចិនបានគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងបានលក់ឧបករណ៍ដែលជួយដល់ឧស្សាហកម្មការពាររុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង