**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

អូស្ត្រាលី នឹងផ្តល់ជំនួយ ១៩០លានដុល្លារអូស្ត្រាលី ដល់ប្រទេសដែនកោះសូឡូម៉ុន សម្រាប់ពង្រីកកម្លាំងប៉ូលិស និងកាត់បន្ថយការពឹងផ្អែកលើដៃគូខាងក្រៅ

ស៉ីដនី៖​ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ជំនួយថវិកាចំនួន ១៩០លានដុល្លារអូស្ត្រាលី ឬជាង​ ១ពាន់លានដុល្លារដល់ប្រទេសដែនកោះសូឡូម៉ុន​ សម្រាប់រយៈពេល​ ៤ឆ្នា​ំ​ ដេីម្បីជួយឱ្យប្រទេសកោះប៉ាស៉ីហ្វិកមួយនេះពង្រីកកងកម្លាំងប៉ូលិស និងកាត់បន្ថយការពឹងផ្អែកលើដៃគូខាងក្រៅ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសុក្រ​ ទី២០​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាថា​ កិច្ចព្រមព្រៀងផ្តល់មូលនិធិបង្ហាញថាអូស្ត្រាលីគឺជាជម្រេីសនៃដៃគូសុវត្ថិភាពសម្រាប់សូឡូម៉ុន​ ហើយនឹងជួយជំរុញសន្តិសុខក្នុងតំបន់។​ ថ្លែងរួមជាមួយនាយរដ្ឋមន្រ្តីសូឡូម៉ុន​ លោក Jeremiah Manele លោក​ Albanese ថាការផ្លាស់ប្តូរនេះឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏មុតមាំរបស់កោះសូឡូម៉ុន​ ក្នុងការកសាងសមត្ថភាពសន្តិសុខអធិបតេយ្យភាពយូរអង្វែង ដោយផ្តេីមពីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើដៃគូខាងក្រៅ​ តាមពេលវេលាជាក់ស្តែង។

គួរបញ្ជាក់ថា​ សូឡូម៉ុនមានវត្តមានប៉ូលិសចិនមួយក្រុមតូច​នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ ២០២២មក​ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក Manasseh Sogavare សម្រេចបានកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងប៉េកាំង ដែលធ្វើឱ្យមានការព្រួយបារម្ភពីអូស្រ្តាលី​ និងសហរដ្ឋអាមេរិក។

ប៉ូលិសអូស្ត្រាលី​ បានជួយដល់វិស័យសន្តិសុខសូឡូម៉ុន​បន្ទាប់ពីកុបកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ ២០២១​ នៅទីក្រុង​ Honiara ហើយនាយករដ្ឋមន្ត្រីដែលទើបជាប់ឆ្នោតថ្មី លោក​ Jeremiah Manele ធ្លាប់និយាយកាលពីខែឧសភាថា រដ្ឋាភិបាលរបស់លោកនឹងពិនិត្យឡេីងវិញ​ នូវទំនាក់ទំនងនៃវិស័យប៉ូលិស៕

អត្ថបទដែលជាប់ទាក់ទង