**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អ្នកមិនសូវដឹងពីសេវាស្នើសុំ «លិខិតបញ្ជាក់ទីលំនៅ» សូមអានអត្ថបទខ្លីនេះ

ភ្នំពេញ៖ យោងតាមមាត្រា១១៥ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីអនុវត្តបុគ្គលដែលអាចស្នើសុំលិខិតបញ្ជាក់ទីលំនៅបានរួមមាន ក.សាមីខ្លួននៃលិខិតបញ្ជាក់ទីលំនៅ ខ.អ្នកតំណាងរបស់សាមីខ្លួននៃលិខិតបញ្ជាក់ទីលំនៅ គ.អ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកតំណាងដោយអាណត្តិរបស់បុគ្គលដូចមានចែងនៅក្នុងចំណុច ក និង ខ និងឃ.បុគ្គលផ្សេងទៀតដែលត្រូវបានចាត់ទុកថាមានប្រយោជន៍ស្របច្បាប់ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើតាមការស្រង់មកបញ្ជាក់ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបាន ឱ្យដឹងថា មន្រ្តីចុះបញ្ជីស្នាក់នៅ ក៏អាចបដិសេធការស្នើសុំលិខិតបញ្ជាក់ទីលំនៅបានដែរ ដោយត្រូវផ្ដល់មូលហេតុចំពោះការបដិសេធនោះជាលាយលក្ខណ៍អក្សរ។ ការបដិសេធនេះអាចត្រូវបានប្ដឹងមិនសុខចិត្ត ដូចមានចែងក្នុងផ្នែកទី៧ (ការប្ដឹងមិនសុខចិត្ត) នៃច្បាប់ដដែល។

យោងតាមផ្នែកទី៧ បុគ្គលដែលបានស្នើសុំទៅមន្ត្រីចុះបញ្ជីស្នាក់នៅដើម្បីចុះបញ្ជីស្នាក់នៅ ឬកែតម្រូវបញ្ជី ស្នាក់នៅ ឬសំណើផ្សេងៗទៀតដែលត្រូវបានអនុញ្ញាតអាចប្តឹងមិនសុខចិត្តនឹង ការចាត់ចែង រួមទាំងសេចក្តីសម្រេច ឬការយឺតយ៉ាវ ឬការធ្វេសប្រហែសក្នុងការចាត់ចែងបាន។ បែបបទនិងនីតិវិធីនៃការប្តឹងមិនសុខចិត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយបញ្ញត្តិនេះមិនរារាំងការប្តឹងទៅតុលាការដោយផ្ទាល់ឡើយ។

លោកបណ្ឌិត ទូច សុឃៈ បានពន្យល់ទៀតថា ចំពោះសាមីខ្លួន ដែលមានបំណងស្នើសុំធ្វើលិខិតបញ្ជាក់ទីលំនៅដើម្បីយកទៅប្រើប្រាស់ ត្រូវធ្វើដំណើរទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន។ សាមីខ្លួនត្រូវភ្ជាប់ជាមួយនូវឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

បើសិនជាមិនមានឯកសារទាំងអស់នេះទេ សាមីខ្លួនអាចភ្ជាប់មកជាមួយនូវកិច្ចសន្យាផ្សេងៗ ដែលទទួលស្គាល់ដោយមេភូមិ មេឃុំ ឬចៅសង្កាត់ក្នុងមូលដ្ឋានបច្ចុប្បន្ន។ ក្នុងករណីផ្លាស់ប្តូរទីលំនៅ សាមីខ្លួនអាចភ្ជាប់ឯកសារផ្លាស់ចេញពីប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់នៅមូលដ្ឋានចាស់ ប្រគល់ជូនមន្ត្រីឃុំសង្កាត់ថ្មី ព្រមទាំងភ្ជាប់មកជាមួយនូវរូបថតទំហំ ៤×៦ ចំនួនកំណត់ទៅតាមការស្នើសុំ។ សេវានេះយូរបំផុត៣ថ្ងៃ ហើយភាគច្រើនពលរដ្ឋអាចទទួលបានភ្លាមៗ លឿនជាងច្បាប់កំណត់៕

អត្ថបទដែលជាប់ទាក់ទង