លោកជំទាវ ជា ផល្គុន ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ជា ផល្គុន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអនុប្រធាន និងសមាជិកាកិត្តិយស និងលោកជំទាវប្រធាន អនុប្រធាន លោកស្រី អ្នកនាងកញ្ញា សមាជិកា គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួង ស.អ.យ៕