សម្តេចធិបតី ចូលរួមអបអរសារជាមួយបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសារជាមួយបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
ក្នុងឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការបញ្ចប់នេះគឺជាប្រវត្តិសាស្រ្តសម្រាប់ខេត្តកំពង់ចាម ក៏ដូចជានៅប្រទេសកម្ពុជាទាំងមូល។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធជាលើកទីមួយដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជានាថ្ងៃនេះធានានិងការផ្ដល់កម្មសិទ្ធិដល់ប្រជាពលរដ្ឋប្រើប្រាស់ជាយូរអង្វែង។
សម្តេចធិបតី បានលើកឡើងថា ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ចាមនាពេលនេះ គឺជាសមិទ្ធផលនៃម្លប់នៃសុខសន្តិភាព ៕