**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ

កម្ពុជាប្រកាសជំហរព្រួយបារម្ភស្តីពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នៅក្នុងសន្និសីទកំពូល COP29

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ខណៈពេលដែលពិភពលោកបានមកជួបជុំគ្នា ក្នុងសន្និសីទកំពូលបណ្តាភាគីលើកទី២៩ (COP29) អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ចាប់បីថ្ងៃទី១១ ដល់ថ្ងៃទ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការឆ្លុះបញ្ចាំងពីភាពចាំបាច់ដែលត្រូវធ្វើសកម្មភាពនៅកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងកំណើនគម្របបៃតង ជាអាទិភាពសម្រាប់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់ប្រទេសនេះ ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ និងជាប្រទេសអព្យាក្រឹតកាបូន។

នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងនៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពេលបិទបញ្ចប់សន្និបាតបូលសរុបការងារបរិស្ថានឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា «នៅក្នុងសន្និសីទកំពូល COP29 កម្ពុជាយើងបានប្រកាសជំហររបស់ខ្លួន ដោយបានបង្ហាញពីការព្រួយបារម្ភ ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ការអំពាវនាវឱ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ការកៀរគរថវិកាឱ្យបាន ១០០ពាន់លានដុល្លាអាមេរិកពីប្រទេសអភិវឌ្ឍន៍ ជំរុញឱ្យមានការទទួលបាននូវហិរញ្ញប្បទានបៃតង ភាពចាំបាច់ដើម្បីពង្រឹងការគាំទ្រដល់ចក្ខុវិស័យអាស៊ានសម្រាប់សកម្មភាពអាកាសធាតុឆ្ពោះទៅឆ្នាំ២០៥០ ដែលត្រូវបានរំពឹងទុក ទាំងការបន្ស៊ាំ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយពិចារណាផងដែរ ទាំងបរិបទអភិវឌ្ឍន៍របស់អាស៊ាន និងគោលដៅរយៈពេលវែងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ រួមទាំងសារៈសំខាន់នៃសមធម៌យេនឌ័រ ការចូលរួមរបស់យុវជន និងវិស័យឯកជន ក្រុមងាយរងគ្រោះ និងសហគមន៍មូលដ្ឋានក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ»។

ឯកឧត្តម ខ្វៃ អាទិត្យា បន្តថា ក្នុងវេទិកាប្រចាំឆ្នាំស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកនេះ កម្ពុជាបានអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ ឱ្យបង្កើនការសន្យាផ្តល់ហិរញ្ញវត្ថុឱ្យបានច្រើនជាង ១០០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ និងត្រូវមាននីតិវិធីងាយស្រួល ក្នុងការទទួលបានហិរញ្ញវត្ថុទាំងនេះ។

ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងបន្ថែមថា មូលនិធិអាកាសធាតុបៃតង GEF បានឯកភាពឱ្យរៀបចំឯកសារគម្រោង ដើម្បីទទួលបានមូនិធិអាកាសធាតុសម្រាប់ប្រទេសកម្ពុជា ក្នុងនោះមានថវិកាសម្រាប់កម្មវិធីត្រៀមចំនួន ៤លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ថវិកាសម្រាប់រៀបចំផែនជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុចំនួន ៤,៤លានដុល្លារ និងថវិកាចំនួន០,៣៣លានដុល្លារ សម្រាប់ជំនួយបច្ចេកទេស។ ព្រមជាមួយគ្នា GEF បានគាំទ្រសំណើរបស់កម្ពុជាចំពោះគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរិលព្រៃឈើ ក្នុងក្របខណ្ឌការចំណាយផ្អែកលើលទ្ធផល (REDD+ Result Based Payment) ដែលមានទំហំថវិកា២០០ដុល្លារ សម្រាប់ប្រទេសចំនួន៤ រួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ប្រេស៊ីល និងកូឡុំប៊ី និង បានគាំទ្រកម្ពុជាឱ្យរៀបចំខ្លួន ដើម្បីក្លាយទៅជាស្ថាប័នមានសម្បទាន (Accredited Entity) ឱ្យបានឆាប់ សម្រាប់ការទទួលបានមូលនិធិអាកាសធាតុដោយផ្ទាល់។ បន្ថែមពីនេះ មូលនិធិ GEF បានគាំទ្រការធ្វើបច្ចុប្បន្នភាព «កម្មវិធីសម្រាប់ប្រទេស (Country Programme)» ដើម្បីទទួលបានមូលនិធិអាកាសធាតុបៃតង យកមកអនុវត្តគម្រោងអាទិភាពរបស់កម្ពុជា។ លើសពីនេះ ដៃគូរទ្វេភាគីចំនួន១០ បានសារទរ និងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវផែនការរួមចំណែកជាតិឆ្លើយតបការប្រែប្រួលអាកាសធាតុ (NDC 3.0) សម្រេចឱ្យបាននូវមហិច្ឆតារបស់កម្ពុជាក្នុងការកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់ និងនាំឱ្យកម្ពុជាក្លាយជាប្រទេសព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

ជាមួយជោគជ័យក្នុងសន្និសីទកំពូលបណ្តាភាគីលើកទី២៩ (COP29) នេះដែរ កម្ពុជាទទួលបានការអនុម័តនូវគម្រោងចំនួន២ទៀត ពីមូលនិធិអាកាសធាតុបៃតងប្រមាណជា ១៥លានដុល្លារដែលមាន៖

ទី១៖ គម្រោងលប់បំបាត់សារធាតុគីមីគ្រោះថ្នាក់ពីខ្សែច្រវាក់នៃការផ្តត់ផ្គងនៅកម្ពុជាមានថវិកាចំនួនជាង ៦លាន ៥សែនដុល្លារ។

ទី២៖ គម្រោងស្តាឡើងវិញនូវប្រពន្ធអេកូឡូស៊ីសម្រាប់និរន្តភាពការអភិវឌ្ឍអាងបឹងទន្លេសាប ខេត្តសៀមរាប មានថវិកាចំនួន ជាង៨លាន ៥សែនដុល្លារ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ ប្រទេសកម្ពុជាបានទទួលការអនុម័តគម្រោងចំនួន៣ ដែលមានទឹកប្រាក់ប្រមាណ ១១៧លានដុល្លាបារ នអនុម័តជាផ្លូវការពីមូលនិធិអាកាសធាតុបៃតង គម្រោងចំនួន៨ បានទទួលការអនុម័តជាគោលការណ៍បន្តរៀបចំឯកសារគម្រោងពេញលេញសម្រាប់មូលនិធិបរិស្ថានសកល និងមូលនិធិប្រទេសអភិវឌ្ឍតិចតួច និងគម្រោង១ បានទទួលការអនុម័តជាផ្លូវការពីមូលនិធិបន្ស៊ាំដែលមានថវិកាចំនួន ១០លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង