**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី

បាងកក កំពុងប្រឈមមុខនឹងការបំពុលបរិយាកាស ខណៈគុណភាពខ្យល់ឡើងដល់កម្រិតគ្រោះថ្នាក់ ដល់សុខភាព

បាងកក៖ បាងកកដែលជារាជធានីដ៏មមាញឹកបំផុតរបស់ប្រទេសថៃ កំពុងប្រឈមមុខនឹងការបំពុលបរិយាកាស និងបានក្លាយជាក្ដីបារម្ភកាន់តែខ្លាំងឡើងសម្រាប់ប្រជាជនរស់នៅទីនោះ និងភ្ញៀវទេសចរ ខណៈគុណភាពខ្យល់ឡើងដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព ជាពិសេសក្នុងអំឡុងខែត្រជាក់ខ្លាំងចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ Pataya Mail។

កត្តារួមចំណែកចម្បងចំពោះការបំពុលបរិយាកាសនៅរាជធានីបាងកក គឺបណ្តាលមកពីការបំភាយផ្សែងយានយន្ត សកម្មភាពឧស្សាហកម្ម និងការដុតកាកសំណល់កសិកម្ម ជាពិសេសក្នុងរដូវប្រមូលផលរួច។ ទន្ទឹមនឹងនេះ ការកកស្ទះចរាចរណ៍គឺជាកត្តាសំខាន់មួយ ដោយយានជំនិះរាប់ពាន់គ្រឿងកកកុញនៅលើដងផ្លូវ បញ្ចេញផ្សែងពុលដែលរួមចំណែកដល់កម្រិតខ្ពស់នៃកំហាប់ភាគល្អិតនិចល ឬPM2.5 និងអាសូតឌីអុកស៊ីត(NO2) នៅក្នុងបរិយាកាស។ គួរជម្រាបថា PM2.5 គឺជាភាគល្អិតនិចលតូចៗដែលមានអង្កត់ផ្ចិតតូចជាង២,៥មីក្រូម៉ែត្រ អាចជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម ដែលនាំឱ្យមានបញ្ហាផ្លូវដង្ហើម និងជំងឺសរសៃឈាមបេះដូង។ ក្រុមងាយរងគ្រោះមានដូចជា៖កុមារ មនុស្សចាស់ និងបុគ្គលដែលមានសុខភាពមិនល្អ។

សារព័ត៌មានថៃខាងលើបានចុះផ្សាយថា ក្រៅពីលើការបំភាយយានយន្ត និងសកម្មភាពឧស្សាហកម្ម រដូវដុតកាកសំណល់កសិកម្មនៅប្រទេសជិតខាង ដូចជា៖ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏រួមចំណែកដល់បញ្ហាផ្សែងអ័ព្ទក្នុងរដ្ឋធានីបាងកកផងដែរ។ កសិករ​តែងតែ​ដុត​កាកសំណល់កសិកម្ម និង​ដំណាំ​ផ្សេង​ទៀតដើម្បីសម្អាតស្រែចម្ការ ដោយ​បញ្ចេញ​ផ្សែង​ហុយ​ចូល​ក្នុង​អាកាស ដែលធ្វើ​ឱ្យ​គុណភាព​ខ្យល់​កាន់តែ​អាក្រក់​នៅ​រាជធានី​បាងកក។

រាជរដ្ឋាភិបាលថៃ និងអាជ្ញាធរមូលដ្ឋាន បានចាត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហានេះ រួមទាំងការអនុវត្តប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នដែលទាក់ទងនឹងចរាចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ការបំពុលខ្យល់នៅតែជាបញ្ហាស្នូលមួយរបស់ថៃ ដោយសារតែនគរូបនីយកម្មលឿន ដង់ស៊ីតេប្រជាជនខ្ពស់ និងការអនុវត្តមិនគ្រប់គ្រាន់នៃបទប្បញ្ញត្តិបរិស្ថាន។ ដូច្នេះ គុណភាពខ្យល់នៅរាជធានីបាងកកនៅតែជាបញ្ហាប្រឈមផ្នែកបរិស្ថាន និងសុខភាពសាធារណៈដ៏សំខាន់។

អត្ថបទដែលជាប់ទាក់ទង