**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

ស្តុកខុល៖ ប្រទេសស៊ុយអែតបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ហើយជំនួសមកវិញ នឹងបង្កើនជំនួយមនុស្សធម៌ទូទៅដល់តំបន់ហ្គាហ្សា តាមរយៈបណ្តាញផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល ដែលគ្រោងនឹងហាមឃាត់ប្រតិបត្តិការរបស់ UNRWA នៅក្នុងប្រទេសរបស់ខ្លួនចាប់ពីចុងខែមករា បានចោទប្រកាន់ទីភ្នាក់ងារនេះថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបង្កឱ្យមានសង្រ្គាមរយៈពេល ១៤ ខែនៅហ្គាហ្សា។
ក្រសួងការបរទេសស៊ុយអែតបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ការគាំទ្រស្នូលរបស់រដ្ឋាភិបាលចំពោះ UNRWA ត្រូវបញ្ចប់»។

រដ្ឋមន្ត្រីជំនួយរបស់ស៊ុយអែត លោក Benjamin Dousa បានប្រាប់ទូរទស្សន៍ TV4 ថា ការសម្រេចចិត្តរបស់ស៊ុយអែត គឺជាការឆ្លើយតបទៅនឹងការហាមឃាត់របស់អ៊ីស្រាអែល ព្រោះវានឹងធ្វើឱ្យការផ្តល់ជំនួយតាមរយៈទីភ្នាក់ងារនេះកាន់តែលំបាក។

ទោះជាយ៉ាងណា ក្រសួងការបរទេសស៊ុយអែតបានឱ្យដឹងថា ស៊ុយអែតគ្រោងនឹងបង្កើនជំនួយមនុស្សធម៌ទូទៅរបស់ខ្លួនដល់ហ្គាហ្សានៅឆ្នាំក្រោយដល់ ៨០០ លានក្រូនស៊ុយអែត (៧២,៤៤ លានដុល្លារអាមេរិក) ពី ៤៥១ លានក្រូនស៊ុយអែត ដែលបានចំណាយនៅឆ្នាំនេះ។ ជំនួយទាំងនោះ នឹងត្រូវបានផ្តល់តាមរយៈអង្គការជាច្រើន រួមមាន កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP), មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF), មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)៕

អត្ថបទដែលជាប់ទាក់ទង