**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ភ្នំពេញ៖ “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨” បានដាក់ចេញ ក្នុងនោះមានមុំយុទ្ធសាស្រ្ត” ភាពបៃតង” ដែលកន្លងមកនេះក្រសួងបរិស្ថានបានបានបើកយុទ្ធនាការទូទាំងប្រទេស បណ្តុះ ចែក និងដាំកូនឈើ/កូនត្នោតយ៉ាងតិច១លានដើម។ ក្រសួងបរិស្ថានបាន បណ្តុះ ចែក និងដាំកូនឈើ/កូនត្នោត ក្រោមមូលបទ “ពន្លកបៃតង” បានចំនួន ១,៣ លានដើម។ បន្ទាប់មកទៀត ចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០២៤ នេះ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស បានបណ្តុះ កូនឈើគ្រប់ប្រភេទបន្ថែមទៀតបានជិត ១លានដើម និងបានចែកជូនសាធារណៈជន ដោយឥតគិតថ្ងៃបានប្រមាណ៣០ម៉ឺនដើមរួចមកហើយ។ ទន្ទឹមនឹងនោះមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស បានបណ្តុះកូននត្នោត បានជាង១លានដើម។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើក «សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” របស់ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានគ្រោងនឹងរៀបចំពិធីចែកកូនឈើនិងកូនត្នោតទាំងនោះ រួមជាមួយអំណោយកូនត្នោត បន្ថែមរបស់ឯកឧត្តមផ្ទាល់ សរុបប្រមាណ៣លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅឆ្នាំ២០២៥ខាងមុខនេះ។

សូមបញ្ជាក់ថា ក្រសូងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ០៥ នៅខេត្តត្បូងឃុំ ទំហំ៣ហិកតា ខេត្តមណ្ឌលគិរី ចំនួន ១០ហិកតា ខេត្តសៀមរាបចំនួន ១០ហិកតា ខេត្តកំពង់ស្ពឺមានផ្ទៃដីចំនួន ២០ហិកតា និងងខេត្តកោះកុងទំហំ ៣ហិកតា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា ដើម្បីពង្រឹងការថែរក្សា ការពារ និងអភិរក្សធនធាន ធម្មជាតិ ជីវៈចម្រុះ ក្នុងតំបន់ការពារធម្មជាតិ ឱ្យបានស្រស់បំព្រង ក្រសួងបរិស្ថាន បន្តពង្រឹងសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយបញ្ជាការកងឯកភាព ក្រុង ស្រុក និងខេត្ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ គណៈមេធាវី ក្រសួងយុត្តិធម៌ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ លើសពីនេះ ក្រសួងបរិស្ថាន នឹងបង្កើននូវគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង ដោយបានលើកកម្ពស់ចំណេះដឹង ដល់ប្រជាសហគមន៍ អំពីរបរចិញ្ចឹមជីវិត និងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សមិទ្ធផលដែលក្រសួងបរិស្ថានសម្រេច បាននូវភាពបៃតង គឺក្នុងគោលបំណងធ្វើឱ្យ បរិស្ថានប្រទេស យើងមានបរិស្ថានល្អ សម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ សុខភាពល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិមកទស្សនា និងវិនិយោគនៅប្រទេសយើង នាំឱ្យប្រទេសយើងរីកចម្រើន ល្បីល្បាញលើឆាក អន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា បើទោះបីជាក្រសួងសម្រេចបានសមិទ្ធផលគួរជាទីកត់សម្គាល់ជាច្រើនក៏ដោយ ក៏នៅជួបប្រទះបញ្ហាប្រឈមមួយចំនួនត្រូវជម្នះ និងចូលរួមដោះ ស្រាយបន្តដូចជា បង្កើននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងជំរុញការគោរពច្បាប់ឱ្យបាន១០០% ការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត គោលការណ៍ណែនាំអនុវត្ត អនុសញ្ញា ពិធិសារ កិច្ចព្រមព្រៀងអន្តរជាតិនានា។

ជាមួយគ្នានេះ ក្រសួងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ កៀរគរធនធាន បង្កើនស្ថិរភាពថវិកា បន្តចលនារុញ ច្រានឱ្យយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” យុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” ឱ្យមហាជនចូលរួមអនុវត្តរួមគ្នា ទាំងបុគ្គល គ្រួសារ សហគមន៍ ភូមិ ឃុំ ស្រុក ខេត្ត និងទូទាំងប្រទេស រហូតក្លាចជាទម្លាប់ស្អាតតរៀងទៅ។ លើសពីនេះ ក្រសួងបន្តជំរុញយុទ្ធនាការ “ពន្លកបៃតង” យុទ្ធនាការទុកដាក់និងញែកសំរាម ព្រមទាំងវេទិកាបរិស្ថាន វេទិកាប្រែប្រួលអាកាសធាតុ ដើម្បីបន្តរួបរួមគ្នាការពារ ទប់ស្កាត់ ថែរក្សា អភិរក្ស និងស្តារឡើងវិញនូវបរិស្ថាននិងធនធានធម្មជាតិ ទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ឆ្ពោះទៅកម្ពុជា មានគម្របបៃតងច្រើនឡើង និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង