**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs

ភ្នំពេញ៖ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តចំនួន១លានTEUs។

ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ប៊ី យ៉ូស៊ីហ៊ីរ៉ូ (ABE Yoshihiro) លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី មីយូរ៉ា យ៉ូស៊ីកុ (Ms.MIURA Yoshiko) អ្នកតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ឯកឧត្ដម ម៉ាង ស៊ីណេត បានកោតសរសើរ និងការខិតខំប្រឹងប្រែងដែលកំពង់ផៃស្វយ័តសម្រេច បានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន១លាន TEUs របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះពិតជាបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោយមិនខ្លាចការនឿយហត់ មិនគិតពេលយប់-ថ្ងៃ ឬថ្ងៃឈប់សម្រាក អនុវត្តនូវតួនាទី ភារកិច្ច បានយ៉ាងល្អប្រសើររបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក កម្មករ-កម្មការិនីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវាកម្មកំពង់ផែជំរុញការអភិវឌ្ឍជាបន្តបន្ទាប់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការធ្វើទំនើបកម្ម និងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានការរីកចម្រើនឥតឈប់ឈរ រហូតទទួលបានលទ្ធផលអាជីវកម្មកើនឡើងជារៀងរាល់ឆ្នាំប្រកបដោយមោទកភាពជាទីបំផុត។

ឯកឧត្ដមអភិបាលខេត្តព្រះសីហនុថ្លែងបន្តថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុនខេត្តព្រះសីហនុ ទទួលបានការឧបត្ថម្ភគាំទ្រលើគម្រោងអភិវឌ្ឍជាច្រើនក្នុងវិស័យនានា ដូចជា សុខាភិបាល អប់រំ បរិស្ថាន ទូរគមនាគមន៍ ធារាសាស្រ្ត ជាពិសេសការអភិវឌ្ឍនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ និងការផ្គត់ផ្គង់ឧបករណ៍គ្រឿងចក្រលើកដាក់នៅកំពង់ផែជាដើម។

ឯកឧត្ដម លូ គឹមឈន់ ឈ្លៀតក្នុងឱកាសនេះ បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ណែនាំដល់អ្នកដឹកនាំ បុគ្គលិកទាំងអស់នៅកំពង់ផែជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចការនៅទីនេះមានដំណើរការទៅដោយរលូន និងប្រកបដោយរីកចម្រើន ពោលសម្តេចតែងតែបង្កើតកម្មពិធីរាល់ថ្ងៃទី១ ខែឧសភា ដើម្បីសំណេះសំណាលអ្នកបម្រើការងារនៅកំពង់ផែស្វយ័តនេះ។

ប្រធានអគ្គនាយកកំពង់ផែស្វយ័តបានបន្តទៀតថា សម្តេចតេជោ ហ៊ុន សែន តែងតែនាំមកនូវសន្តិភាពជូនប្រទេសជាតិអស់រយៈពេលមកជាច្រើនឆ្នាំពុំធ្លាប់មាន រហូតមកដល់បច្ចុប្បន្ន ក៏មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសប្រកបដោយការឈ្លាស់វៃ ធ្វើឲ្យមានសន្តិភាព ស្ថិរភាពទៅមុខទៀត លោកបានបន្ថែមថា មូលដ្ឋានគ្រឹះគឺស្ថិតនៅលើម្លប់សុខសន្តិភាពនោះហើយ ដែលនាំឱ្យសេដ្ឋកិច្ចជាតិឈានទៅរកការអភិវឌ្ឍជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនទាំងអស់គ្នា។

ឯកឧត្ដម លូ គឹមឈន់ បានគូសបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមករហូតមកដល់ឆ្នាំ២០១៩ មធ្យមកំណើនអតិបមាបានត្រឹមតែ១២ភាគរយ ហើយផុតឆ្នាំ២០១៩ ខ្ពស់បំផុតបានគឺត្រឹមតែ១៨ភាគរយតែប៉ុណ្ណោះ តែអ្វីដែលកត់សម្គាល់នៅឆ្នាំ២០២៤នេះ កំណើនកើនរហូតដល់២៩ភាគរយ គឺពុំធ្លាប់មានជាប្រវត្តសាស្ត្រ ជាមោទណភាពបន្ថែមទៀតនោះ ឆ្នាំនេះកំពង់ផែរបស់យើងទទួលបាន១លាន់កុងតឺន័រ ហើយលទ្ធផលដ៏ធំធែងនេះគឺបានមកពីភាពឈ្លាស់វៃ ប៉ុនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនតែប៉ុណ្ណោះក៏មានកិច្ចសហប្រតិបត្តិការល្អពីដៃគូមិត្តជប៉ុន ដែលបានជួលគាំទ្រដល់ការសេវាកម្មកំពង់ផែមានដំណើរការកាន់តែប្រសើរ និងការពង្រីកកំពង់ផែទាន់ពេលវេលាសម្រាប់បម្រើដល់សេដ្ឋកិច្ចជាតិ៕  

អត្ថបទដែលជាប់ទាក់ទង