**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ

បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ។

ខណៈពេលដែលទិវារំលឹកខួបទី ២៥ នៃការដែលម៉ាកាវវិលត្រឡប់មកមាតុប្រទេសចិនវិញចូលមកដល់ ប្រព័ន្ធសារព័ត៌មានបរទេសបានសម្គាល់ឃើញជាទូទៅថា តំបន់ម៉ាកាវបាននិងកំពុងសម្រេចបាននូវភាពរុងរឿងខាងសេដ្ឋកិច្ចនិងស្ថិរភាពក្នុងសង្គម ក៏ដូចជាមានទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃជាមួយពិភពលោកគឺជាគំរូនៃការអនុវត្តដោយជោគជ័យនូវ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ។ ឈរលើទីចាប់ផ្តើមថ្មី តើការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវត្រូវបានជំរុញយ៉ាងដូចម្តេច ? នៅថ្ងៃទី ២០ ខែធ្នូ សុន្ទរកថាគន្លឹះរបស់លោក ប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែងក្នុងពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួបទី ២៥ ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់មកមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងនៃរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានផ្តល់ចម្លើយរួចហើយ ។
តើប្រព័ន្ធរបបមួយល្អឬមិនល្អ ? បញ្ហាគន្លឹះ គឺនៅត្រង់ថា តើវាមានប្រសិទ្ធភាពឬអត់ ។ ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុប(GDP)របស់តំបន់ម៉ាកាវបានកើនឡើង ៧ ដងបើប្រៀបធៀបនឹងមុនពេលវិលត្រឡប់មកមាតុប្រទេសចិនវិញ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០២៣ ផលិតផលក្នុងស្រុកសរុបរបស់តំបន់ម៉ាកាវគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើងពី ១៥០០០ ដុល្លារអាមេរិកទៅដល់ ៦៩០០០ ដុល្លារអាមេរិក បានបង្កើតទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រកបដោយស្ថិរភាពជាមួយប្រទេសនិងតំបន់ជាង ១២០ គឺជាសមាជិកនៃអង្គការនិងស្ថាប័នអន្តរជាតិជាង ១៩០ ។ល។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងនៅក្នុងសុន្ទរកថាថា “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”មានឧត្តមភាពផ្នែកប្រព័ន្ធរបបយ៉ាងលេចធ្លោនិងកម្លាំងជីវិតដ៏ខ្លាំងក្លា ហើយចាំបាច់ត្រូវប្រកាន់ខ្ជាប់ក្នុងរយៈពេលយូរ ។
នៅខែកក្កដា ឆ្នាំនេះ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធចំពោះការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយសង្កត់ធ្ងន់ថា ត្រូវពង្រីកឧត្តមភាពផ្នែកប្រព័ន្ធរបបនៃ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ធ្វើឱ្យមានសុក្រឹតភាពនូវយន្តការស្តីពីការធ្វើឱ្យតំបន់ហុងកុងនិងម៉ាកាវដើរតួនាទីឱ្យបានកាន់តែល្អប្រសើរក្នុងការបើកទូលាយចំពោះបរទេសរបស់ប្រទេសជាតិ ។ ប្រការនេះបានតម្រង់ទិសដៅសម្រាប់ឱ្យតំបន់ម៉ាកាវរួមបញ្ចូលទៅក្នុងការធ្វើទំនើបកម្មតាមបែបផែនចិននិងសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ក៏ដូចជាផ្តល់ឱកាសជាប្រវត្តិសាស្ត្រថ្មីផងដែរ ។
ផ្តោតសំខាន់លើការពូនជ្រំឧស្សាហកម្មថ្មីដែលមានកម្លាំងប្រកួតប្រជែងអន្តរជាតិ ជំរុញការសម្រេចបាននូវភាពស៊ីសង្វាក់គ្នាដោយកម្រិតខ្ពស់រវាងតំបន់កិច្ចសហប្រតិបត្តិការដោយស៊ីជម្រៅ Hengqin រវាងខេត្តក្វាងទុងនិងម៉ាកាវនិងសេដ្ឋកិច្ចម៉ាកាវ ចូលរួមយ៉ាងសកម្មនិងដោយម្ចាស់ការនូវការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវនិងបង្កើតទីខ្ពស់សម្រាប់ប្រមូលផ្តុំធនធានមនុស្សលំដាប់ខ្ពស់អន្តរជាតិ ។ល។ ក្នុងចំណោមក្តីរំពឹង ៤ចំណុចដែលលោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងទៅកាន់រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវអាណត្តិថ្មី ចំណុចទីមួយ គឺធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យសេដ្ឋកិច្ចទទួលការអភិវឌ្ឍដ៏សម្បូរបែបក្នុងកម្រិតសមរម្យ ។ គ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវបានសម្គាល់ឃើញថា ប្រការនេះនឹងបំពេញបំន្ថែមនូវកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ម៉ាកាវ ។
លើសពីនេះទៅទៀត នេះក៏ជាឱកាសមួយដែរសម្រាប់ម៉ាកាវក្នុងការពង្រីកតួនាទីឱ្យបានកាន់តែល្អប្រសើរក្នុងការបើកទូលាយចំពោះបរទេសរបស់ប្រទេសចិន ។ ក្រោមគោលនយោបាយ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” តំបន់ម៉ាកាវមានឧត្តមភាពជាច្រើនដូចជា កំពង់ផែសេរីខាងពាណិជ្ជកម្មអន្តរជាតិ តំបន់ពន្ធគយឯករាជ្យនិងការប្រាស្រ័យទាក់ទងជាមួយអន្តរជាតិដ៏ទូលំទូលាយជាដើម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ម៉ាកាវបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវនិងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ដែលបានបង្កើនតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់ជាមួយដំណើរវិលជុំទាំងជាតិនិងអន្តរជាតិជាបន្តបន្ទាប់ ។
នៅពេលអនាគត ពីការរួមបញ្ចូលឱ្យបានកាន់តែល្អប្រសើរទៅក្នុងស្ថានការណ៍ទូទៅនៃការអភិវឌ្ឍប្រទេសជាតិនិងតភ្ជាប់នឹងយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសជាតិដោយម្ចាស់ការ ដល់ការបង្កើនការបើកទូលាយទៅវិញទៅមកថែមមួយកម្រិតទៀតនិងការបង្កើតជាប៉មជួរមុខដ៏សំខាន់សម្រាប់ការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសជាតិ រហូតដល់ការបង្កើតជាបង្អួចដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌រវាងចិននិងលោកខាងលិច តំបន់ម៉ាកាវដែលកាន់តែបើកទូលាយមិនត្រឹមតែបានអភិវឌ្ឍខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ ។

ឆ្លងកាត់រយៈពេល ២៥ ឆ្នាំ តំបន់ម៉ាកាវបានបង្ហាញទៅកាន់ពិភពលោកនូវការអនុវត្តដោយជោគជ័យនូវ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវ ។ ដោយឡែកពិភពលោកក៏នឹងមានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅដែរថា ទស្សនៈតម្លៃស្តីពីសន្តិភាព បរិយាប័ន្ន ការបើកទូលាយនិងការចែករំលែកដែលបង្កប់ដោយ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” វាជារបស់ប្រទេសចិន ហើយក៏ជារបស់ពិភពលោកដែរ គឺគួរឱ្យថែរក្សានិងអភិរក្សជាមួយគ្នា ៕

អត្ថបទដែលជាប់ទាក់ទង