**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត

“ម៉ាកាវគឺជាគុជនៃមាតុភូមិ ហើយខ្ញុំតែងតែគិតគូរអំពីការអភិវឌ្ឍន៍និងសុខុមាលភាពរបស់ប្រជាពលរដ្ឋម៉ាកាវទាំងអស់។”នៅរសៀលថ្ងៃទី១៨ ខែធ្នូ សុន្ទរកថាដ៏ស្និទ្ធស្នាលរបស់លោក Xi Jinpingប្រធានរដ្ឋចិនពេលមកដល់តំបន់ម៉ាកាវ បានធ្វើឱ្យបងប្អូនជនរួមជាតិម៉ាកាវមានភាពកក់ក្តៅនិងធ្វើឱ្យសង្គមម៉ាកាវកាន់តែរំភើប និងពោរពេញដោយជំនឿចិត្តលើការអភិវឌ្ឍន៍នាពេលអនាគត។
ថ្ងៃដដែល លោកXi Jinpingបានធ្វើដំណើរទៅកាន់តំបន់ម៉ាកាវ ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងរបស់រដ្ឋាបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងចុះត្រួតពិនិត្យការងារនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ។
នៅអាកាសយានដ្ឋានអន្តរជាតិម៉ាកាវ ក្រុមប៉ូលិសម៉ាកាវបានប្រគុំបទភ្លេងស្វាគមន៍យ៉ាងកក់ក្តៅ ហើយការសម្ដែងលោតម៉ុងសាយប្រកបដោយបរិយាកាសសប្បាយរីករាយ។យុវជនម៉ាកាវនិងតំណាងមកពីគ្រប់មជ្ឈដ្ឋានរាប់រយនាក់បានគ្រវីទង់ជាតិ ទង់តំបន់នៃតំបន់រដ្ឋបាលពិសេសនិងផ្កា ដើម្បីសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ។
“ខ្ញុំពិតជារំភើបណាស់ដែលបានជួបលោកXi Jinpingដោយផ្ទាល់ម្តងទៀត!កញ្ញាJiang Lipingជាសិស្សវិទ្យាល័យថ្នាក់ទី១០នៃសាលាJiaoyeម៉ាកាវក្នុងហ្វូងមនុស្សដែលមកទទួលស្វាគមន៍បាននិយាយដោយក្តីរំភើបថា “កាលពី៥ឆ្នាំមុន ពេលខ្ញុំនៅជាសិស្សសាលាបឋមសិក្សា ខ្ញុំមានកិត្តិយសចូលរួមទទួលការអញ្ជើញមកដល់របស់លោកXi Jinping បើបៀបធៀបនឹងពេលនោះ ឥឡូវខ្ញុំបានយល់ដឹងកាន់តែស៊ីជម្រៅអំពីពាក្យសម្ដីដ៏រួសរាយរាក់ទាក់របស់លោកXi Jinping ខ្ញុំនិងមិត្តរួមថ្នាក់ពិតជារំជួលចិត្តខ្លាំងណាស់ដែលលោកបានយកចិត្តទុកដាក់ចំពោះម៉ាកាវ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ ម៉ាកាវពោរពេញដោយបរិយាកាសសប្បាយរីករាយ ហើយតំបន់ទាំងមូលបានអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុភូមិវិញ។
លោកXi Jinpingបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដែលត្រូវបានទទួលស្គាល់ជាសកលនៃការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ប្រកបដោយលក្ខណៈពិសេសម៉ាកាវក្នុងរយៈពេល២៥ឆ្នាំកន្លងមក ហើយសង្កត់ធ្ងន់ថា ម៉ាកាវគឺជាគុជរបស់មាតុភូមិ។នេះបានធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវមានកម្លាំងចិត្តនិងរំភើបចិត្ត ហើយពួកគេបានយល់បន្ថែមទៀតថា “មាតុភូមិល្អ ម៉ាកាវក៏នឹងកាន់តែល្អប្រសើរ”។លោកLiuZhiyiប្រធានសមាគមសេដ្ឋកិច្ចម៉ាកាវបានលើកឡើងថា ការអភិវឌ្ឍន៍និងវឌ្ឍនភាពរបស់ប្រទេសចិនគឺជាខ្នងបង្អែកដ៏ធំបំផុតសម្រាប់វិបុលភាពនិងស្ថិរភាពរបស់ម៉ាកាវ ការលើកទឹកចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់លោកXi Jinpingបានបញ្ចូលកម្លាំងចលករយ៉ាងខ្លាំងក្លាទៅកាន់គ្រប់មជ្ឈដ្ឋាននៅម៉ាកាវ។
“៥ឆ្នាំកន្លងទៅនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ម៉ាកាវកាន់តែមានភាពចម្រុះនិងស្ថិរភាព ហើយកាន់តែសកម្មក្នុងការរួមបញ្ចូលទៅក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ហើយសក្តានុពលនៃកំណើនត្រូវបានរំលេចចេញបន្ថែមទៀត”។លោកYe Guipingសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យទីក្រុងម៉ាកាវបានមានប្រសាសន៍ថា ដំណើរចុះត្រួតពិនិ្យរបស់លោកXi Jinpingនឹងតម្រង់នូវទិសដៅបន្ថែមទៀតសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ម៉ាកាវ។”

អត្ថបទដែលជាប់ទាក់ទង