សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់
ភ្នំពេញ៖ នៅព្រឹកអាទិត្យថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ទជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន៤០គ្រួសារ នៅ ឃុំ ដងកាំបិត ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកំទាវបណ្ឌឹតពេជ ចន្ទ មុន្នី ដែលជានិច្ចការ លោកទាំងទ្វេរតែងតែនឹកឃើញ និងដឹងគុណជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ហើយបានចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និង ការ ឯកភាព ជាតិ ពេញលេញ ដូច សព្វថ្ងៃ នេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និង ត្រូវ រួម គ្នា ថែរក្សាឲ្យបាននូវសុខសន្តិភាព ដែល យើងកំពុងមាននេះឲ្យនៅគង់វង្សជារៀង រហូត។
ជាមួយនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំក៏បានប្រគល់ ភារកិច្ចជូនកងកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ដែលមាននៅក្នុងមូលដ្ឋានឲ្យបាន ទើបធ្វើឲ្យភូមិឃុំរបស់យើង មានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗទាំងអស់ សូមមេត្តាជៀសឲ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត។
នៅក្នុងពិធីសំណេះសំណាលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាអនុប្រធានទី១ នៃគណៈកម្មាធិការ សមាគម អតីតយុទ្ឋជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំង៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។
លោកលន់ យ៉េន មេឃុំដងកាំបិត ស្រុក សណ្តាន់ តំណាងឲ្យ ក្រុម គ្រួសារ អតីត យុទ្ធ ជន និង ប្រជាពលរដ្ឋ បាន សូមគោរព ថ្លែង អំណរគុណ ដ៍ ជ្រាលជ្រៅ ជាទី បំផុត ចំពោះ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវ បណ្ឌិត ព្រមទាំង ឧត្ដមសេនីយ៍ ទោសោម ស៊ុន និងក្រុម ការ ងារ ទាំង អស់ ដែល តែង តែ យក ចិត្ត ទុក ដាក់ ខ្ពស់ បំផុត ដល់ សុខ ទុក្ខ និង ជីវភាព រស់នៅ របស់ បងប្អូន អតីត យុទ្ធ ជន និង ប្រជាពលរដ្ឋ នៅ គ្រប់ ទីកន្លែង និង បាន បាន សូមគោរព ជូន ពរ សម្តេច លោក ជំទាវ បណ្ឌិត និង ឯក ឧត្ដម អស់ លោក ទាំង អស់ សូម បាន ប្រកបដោយ សេចក្ដី សុខ សេចក្ដី ចម្រើន និង ពុទ្ធ ពរ ទាំង បួន ប្រការ កុំបី ឃ្លៀង ឃ្លាត ឡើយ៕