**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ ព្រោះប្រទេសជាតិត្រូវការធនធានមនុស្សដែលប្រកបទៅដោយសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងប្រកបដោយគុណធម៌ សីលធម៌ និងសុខភាពមាំមួន ដូច្នេះការដែលសាលា AET អន្តរជាតិ បានចូលរួមធ្វើការបណ្តុះបណ្តាលចំណេះដឹងដល់សិស្សានុសិស្សតូច រហូតដល់សិស្សធំ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការវិនិយោគលើវិស័យអប់រំ ដែលជាគោលដៅអាទិភាពក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សជ័យលាភីនៃសាលា អេ អ៊ី ធី អន្តរជាតិ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅអគារ សាលាជាតិគយ មហាវិថី វិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានាឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តំលៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូបមាន ៣ រួមមាន“ សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម “ ហើយការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹងគឺដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ ហើយការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ចដែលត្រូវបំពេញ ព្រោះការសិក្សាគឺជាផ្នែកមួយនៃជីវិត។

តាមរយៈនេះ ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់អាណាព្យាបាល ឳពុក ម្តាយ របស់សិស្សានុសិស្សទាំងអស់ជម្រុញអោយកូនៗបានទៅសិក្សារៀនសូត្រ បើសិនជាអោយកូន ចៅបោះបង់ការសិក្សា នឹងជួបការលំបាករយៈពេលយូរ តែបើសុខចិត្តទ្រាំលំបាករយៈពេលខ្លីក្នុងការសិក្សារៀនសូត្រនឹងទទួលបានចំណេះ ដឹងជ្រៅជ្រះ គឺអាចផ្លាស់ប្តូរវាសនារបស់ខ្លួនឯងបានល្អ ជួយដល់គ្រួសារ និងសង្គមជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ កុំប្រើប្រាស់ពេលវេលាច្រើនដើរលេង មើលទូរសព្ទ័ ត្រូវប្រើប្រាស់ពេលវាលាច្រើនក្នុងការអានសៀវភៅ និងសិក្សារៀនសូត្រ ហើយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តម គុយ ម៉េង អគ្គនាយកសាលា AET អន្តរជាតិ បានជម្រាបជូនពីប្រវត្តិសង្ខេបនៃសាលានេះ ត្រូវបានបង្កើតឡើងនៅថ្ងែទី២០ ខែសីហា ឆ្នាំ ២០០០ ដែលមានឈ្មោះដើមជា មជ្ឍមណ្ឌល KIC (Khmer International Centre) ដោយមានការគាំទ្រពីសំណាក់មាតា បិតាសិស្សនិងការជឿទុកចិត្តលើសេវាកម្មក៏ដូចជាគុណភាពអប់រំ នៅឆ្នាំ២០០៣ KIC បានប្រែក្លាយទៅជាវិទ្យាស្ថាន អេអ៊ីធី (AMERICAN ENGLISH INSTITUTE ) ហើយនៅកាលនោះ អេ.អ៊ី.ធី បានជ្រកក្រោមការជួលអាគារសិក្សារបស់គេ។ ដោយឈរលើគុណភាព និងការប្រកាន់ខ្ជាប់នៅ វិន័យ និងចក្ខុវិស័យវែងឆ្ងាយជាមួយគោលដៅច្បាស់លាស់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១០ អេ.អ៊ី.ធី បានមានលទ្ធភាពទិញអាគារផ្ទាល់ខ្លួន។ ដោយសារចំនួនសិស្សមានការកើនឡើងជាលំដាប់ពីរមួយឆ្នាំទៅមួយឆ្នាំ រហូត ៣ ៤១១នាក់ និងមានការសំណូមពរពីមាតាបិតាសិស្ស នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ អេ.អ៊ី.ធី បានពង្រីកសាខាថ្មីបន្ថែមមួយទៀត។

ជាគម្រោងបន្ទាប់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ អេ.អ៊ី.ធី នឹងធ្វើពិធីបញ្ចុះបឋមសិលាសាងសង់សាលាថ្មីមួយទៀតដើម្បីបំពេញទិសដៅឲ្យស្របទៅតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចមហាបរវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវវិស័យអប់រំជាវិស័យអទិភាពចម្បង។សិស្សានុសិស្សដែលបានទទួលវិញ្ញាបនបត្រ និងលិខិតសរសើរនាឱកាសនេះ មានចំនួន ៤០៣នាក់៕

អត្ថបទដែលជាប់ទាក់ទង