អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី
ភ្នំពេញ៖ អនុសាខាកក្រកនៅថ្ងែទី២២ ខែធ្នូ ឆ្នាំ២០២៤ លោក ទ្បាយ សំអឿន ប្រធានគណ:កម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រ៤ គ្រួសារ នៅឃុំឈើកាច់ ២គ្រួសារ និងនៅឃុំរោងដំរី ២គ្រួសារ ស្រុកបាភ្នំ។
នាឱកាសនោះ លោកប្រធានគណ:កម្មាធិការអនុសាខាកក្រកស្រុក និងសហការី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូជាប្រចាំ បាញ់អាលកុលសំអាតដៃ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ និង៣កុំ ជាពិសេសអនាម័យជាប់ជាកិច្ច ជាពិសេសហូបស្អាត ផឹកស្អាត រស់នៅស្អាត ទើបសុខភាពល្អ និង អប់រំផ្សព្វផ្សាយបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីការប្រែប្រួសអាកាសធាតុ និង បរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិច ស្របតាមពាក្យស្លោកថា«ថ្ងែនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ » ។
អនុសាខាស្រុក បានផ្តល់សម្ភារៈជូនក្នុង១គ្រួសារទទួលបានៈ អង្ករ ២៥ គ.ក,មី១កេះ,ត្រីខ១យួរ,ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ សម្ភារផ្ទះបាយ១ឈុត និងថវិកាចំនួន ១០០,០០០រៀល៕