អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន
ហ្ស៊េរុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងបន្តធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន ដោយចោទក្រុមឧទ្ទាមមួយនេះថាកំពុងបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្ររបស់ពិភពលោក និងសណ្ដាប់ធ្នាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន
ហ្ស៊េរុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងបន្តធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន ដោយចោទក្រុមឧទ្ទាមមួយនេះថាកំពុងបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្ររបស់ពិភពលោក និងសណ្ដាប់ធ្នាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយជាវីដេអូ កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ លោក Netanyahu បានសង្កត់ធ្ងន់យ៉ាងខ្លីថា «ខណៈពួកយើងកំពុងធ្វើសកម្មភាពយ៉ាងពេញទំហឹងប្រឆាំងនឹងក្រុមបក្ស សម្ព័ន្ធនៃសភាវៈអាក្រក់របស់អ៉ីរ៉ង់ ដូច្នេះយើងក៏នឹងធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូទីផងដែរ»។ ការអត្ថាធិប្បាយបែបនេះរបស់លោក Netanyahu កើតមានឡើងមួយថ្ងៃ ក្រោយមីស៊ីលមួយ គ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន បានធ្លាក់លើតំបន់មួយនៃទីក្រុង Tel Aviv ដោយបណ្ដាលឱ្យមនុស្សជាច្រើននាក់រងរបួសសា្រល។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន យន្ដហោះចម្បាំងអ៉ីស្រាអែល បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែមួយចំនួនក្នុងប្រទេសយេម៉ែន ជាការឆ្លើយតបទៅនឹងអ្វីដែល ក្រុមមន្ត្រីអ៉ីស្រាអែលហៅថាជាការវាយប្រហារដោយមីស៊ីល និងដ្រូន រាប់រយលើកពីសំណាក់ក្រុមហ៊ូទី ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងអស់រយៈពេលជាង ១៤ខែមកនេះ។
ចំណែក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ យោធាអាមេរិកក៏បានអះអាងផងដែរថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានមីស៊ីល និងទីបញ្ជាការគ្រប់គ្រងរបស់ក្រុមហ៊ូទី នៅក្នុងរដ្ឋធានីសាណា ប្រទេសយេម៉ែន៕