**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន

មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

ការបើកផ្តល់ខាងលើធ្វើឡើង តាមរយៈប្រព័ន្ធធនាគារដៃគូ ដូចខាងក្រោម៖
១៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធន បានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី របស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

២៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាន នៅតាមបណ្តាខេត្តទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។ ចំពោះប្រាក់គោលនយោបាយ របបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោលនយោបាយប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធ័ជន និងយុវនីតិសម្បទា រាជធានី ខេត្ត។

ក្នុងករណីអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើកប្រាក់សោធន នៅធនាគារបាន ឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិ បើកប្រាក់សោធនប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888 និង 092 219 888 ឬគេហទំព័រហ្វេសប៊ុកផេក «មូលនិធិជាតិជំនួយសង្គម»។

អត្ថបទដែលជាប់ទាក់ទង