នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥ និងបន្តលើកទិសដៅផែនការកម្មវិធី សកម្មភាពការងារឆ្នាំ២០២៥។
កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ និងមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យ នាយកសាលាទាំងពីរ និងអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី.ខេត្តទាំង២៥ ផងដែរ៕