**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ**ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់មតិសំខាន់ៗ ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត**មន្រ្តីប្រេស៊ីល រកឃើញជនជាតិចិន ១៦៣នាក់ កំពុងធ្វើការក្នុងការដ្ឋានសំណង់រោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុន BYD មានជីវិតរស់នៅលំបាកវេទនា ដូចទាសករដាច់ថ្លៃ**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូមន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ**ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកំណែលើសន្លឹកកិច្ចការ ៤,៨៨៤ច្បាប់ របស់បេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាល**រដ្ឋបាលរាជធានី ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ចែកជូនអ្នកជំងឺ ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួច កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក**ឯកឧត្តម អ៊ុន ឃាង៖ ក្នុងនាមជានិស្សិតបរទេសម្នាក់ គឺជាទូតកម្ពុជាម្នាក់ដែលតំណាងកម្ពុជា ផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់កម្ពុជា ទៅកាន់សង្គមអូស្ត្រាលី និងនូវែលសេទ្បង់**សម្ដេចបវរធិបតីហ៊ុន ម៉ាណែត៖ នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន​**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំពេញអង្គត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ឯកឧត្តម អ៊ុន ចាន់ដា៖ ក្នុងការរស់នៅ ត្រូវប្រកាន់ខ្ជាប់វិធានអនាម័យស្អាត ៣យ៉ាង និងថែទាំសុខភាពអោយបានល្អ តាមទិសស្លោក «ស្រឡាញ់ខ្លួន អោយស្ងួនចំណី»**បញ្ជាការដ្ឋានការពារអាកាស បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងការពារអាកាស ឆ្នាំ២០២៤**លោកបណ្ឌិតជាមុនីឫទ្ធិបង្ហាញថា ទំនាក់ទំនងកម្ពុជា និងចិន ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បង្ហាញកាន់តែច្បាស់ពីភាពរឹងមាំខ្លាំងឡើងលើគ្រប់វិស័យ

រដ្ឋមន្ត្រី ឌិត ទីណា៖ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលអាចជួយដល់ប្រជាកសិករនូវបញ្ហាបច្ចេកទេស និងទីផ្សារ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីកសិកម្មឃុំ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យ ប្រមូលទិន្នន័យ និងផ្សព្វផ្សាយបច្ចេកទេស។

ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគម្រោងត្រូវគិតគូរផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំ បានយល់ដឹងពីបច្ចេកទេសផ្សព្វផ្សាយដល់ប្រជាកសិករកាន់តែប្រសេីរឡេីងមួយកម្រិតទៀត និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។

សម្រាប់សំណេីកសាងហេដ្ឋារចនាសម្ព័ន្ធ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានលេីកឡេីងថាការងារនេះត្រូវមានផែនការច្បាស់លាស់ដោយគិតគូរសុីជម្រៅពីឈ្មោះនៃមហាវិទ្យាល័យ មានការគ្រប់គ្រងច្បាស់លាស់ និងអាចផ្តល់នូវទីផ្សារការងារបានទូលំទូលាយ សម្រាប់និស្សិតពេលបញ្ចប់ការសិក្សា ជាពិសេសក្រុមហ៊ុននាំចូលធាតុចូលកសិកម្ម និងបណ្តាក្រុមហ៊ុននានាផ្សេងទៀត។

សូមជម្រាបជូនថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីរាយការណ៍ពីលទ្ធផលនៃការចុះសិក្សាសុីជម្រៅលើសំណើគម្រោង (Building of Integrated Agricultural Extension-Education-Research Nexus of Climate Change Adaptation in Cambodia) ដើម្បីពិនិត្យនិងពិភាក្សាមុននឹងឈានដល់នីតិវិធីបន្ទាប់ និងស្នើសុំអនុសាសន៍ណែនាំពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង