**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ

អភិសន្ដិបណ្ឌិត ស សុខា អរគុណចំពោះអ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានផ្ញើសារថ្លែងអំណរគុណជូនចំពោះអ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមមហាគ្រួសារបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លិបបាល់ទះ ទាំង ៣១ក្រុម ដែលបានបញ្ជូនកីឡាករ ចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។ នេះជាការសាមគ្គីផ្ទៃក្នុងរបស់បាល់ទះជាតិយើង ដើម្បីផ្តល់ឱកាសឱ្យកីឡាករ មកពីបណ្តារាជធានី ខេត្ត បានបង្ហាញសមត្ថភាពរៀងៗខ្លួន។

ជាមួយនឹងការបញ្ចប់ព្រឹត្តិការណ៍ដ៏ធំនេះដោយជោគជ័យ ព្រមទាំងទទួលបានការគាំទ្រពីបងប្អូនមហាជន ទាំងក្នុងនិងក្រៅប្រទេស យើងមានភាគីនៅពីក្រោយឆាកជាច្រើន ដែលជួយជ្រោមជ្រែងការងាររៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ខ្ញុំសូមថ្លែងអំណរគុណដល់មន្រ្តីគ្រប់ផ្នែករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា មន្រ្តីគណៈកម្មការបច្ចេកទេស មន្រ្តីអាជ្ញាកណ្តាល ដែលបានរៀបចំការងារ និងដឹកនាំការប្រកួត តាំងពីដើមរហូតដល់ចប់។

ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណដល់ប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកបំពេញចន្លោះខ្វះខាត និងមិនប្រកាន់ការងារតូចធំ រហូតធ្វើឱ្យចរន្តការងារពីការប្រកួតមួយទៅការប្រកួតមួយទៀត និងពិធីបើក-បិទ ដំណើរការទៅដោយរលូនតាមការគ្រោងទុក។

ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏ដូចជាក្រុមហ៊ុន សហគ្រាស និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភជាថវិកានិងសម្ភារៈ រួមចំណែកជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង នេះឡើង ដើម្បីអភិវឌ្ឍន៍បាល់ទះជាតិផង និងជាការបង្កើតនូវចំណីចក្ខុជូនបងប្អូនជនរួមជាតិ និងមិត្តអន្តរជាតិផង។

ក្នុងនោះដែរ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារផ្សាយផ្ទាល់សារព័ត៌មានត្រយង និងស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ ដែលបានផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ នាំយកផ្ទាំងទស្សនីយភាពគ្រប់ការប្រកួតតាំងពីដើមរហូតដល់ចប់ ជូនបងប្អូនទាំងក្នុងនិងក្រៅប្រទេស បានទស្សនា តាមដានកីឡាករ ឬក្រុមដែលខ្លួនស្រលាញ់ចូលចិត្ត។ ក្នុងនោះផងដែរ ក៏សូមថ្លែងអំណរគុណដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាតាមអនឡាញ ដែលបានផលិតព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់។

អ្វីដែលមិនអាចភ្លេចបាននោះគឺ បងប្អូនក្រុមគ្រួសារបាល់ទះកម្ពុជាទាំងអស់ ដែលបានចំណាយពេលវេលា អញ្ជើញចូលទស្សនាការប្រកួតនៅពហុកីឡដ្ឋានជាតិផ្ទាល់ និងទស្សនាតាមការផ្សាយផ្ទាល់ ដើម្បីលើកទឹកចិត្តដល់ក្រុមរៀងៗខ្លួន។ ក្នុងនាមប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំនឹងខិតខំព្យាយាមរៀបចំការប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិ ជូនបងប្អូនជាបន្តបន្ទាប់នៅឆ្នាំ២០២៥ ខាងមុខ» ៕

អត្ថបទដែលជាប់ទាក់ទង