**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង

ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!

ភ្នំពេញ៖ នៅពេលពលរដ្ឋចង់ស្នើតបណ្ដាញទឹកស្អាត ឬអគ្គិសនីយកមកប្រើប្រាស់ ក្នុងចំណោមឯកសារតម្រូវភ្ជាប់មួយចំនួន គឺក៏មានដែរ លិខិតបញ្ជាក់តបណ្ដាញទឹក ឬតបណ្ដាញអគ្គិសនី ដែលចេញដោយមេឃុំ ចៅសង្កាត់នៃលំនៅឋាន ឬទីតាំងដែលស្នើសុំសេវាទឹក ឬអគ្គិសនីនោះ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា បច្ចុប្បន្ន ការស្នើសុំសេវាតបណ្ដាញទឹកក្ដី ឬអគ្គិសនីក្ដី គឺមានភាពងាយស្រួលណាស់ ពីព្រោះរាជរដ្ឋាភិបាលបានដាក់បញ្ចូលសេវានេះទៅក្នុងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់រួចជាស្រេចហើយនៅទូទាំងប្រទេស។

ផ្អែកតាមតារាងឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួង លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា សម្រាប់ឃុំ-សង្កាត់ក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ការបញ្ជាក់លិខិតតបណ្ដាញទឹកស្អាត និងអគ្គិសនី ក្នុង១សន្លឹក មានតម្លៃ ៣០០០រៀល រយៈពេល៧ថ្ងៃ (នៃថ្ងៃធ្វើការ) និងមានសុពលភាព១លើក។
ដោយឡែក ឃុំ-សង្កាត់ក្នុងរាជធានី ខេត្តក្រៅពីខេត្តទាំង៥ខាងលើ ក្នុង១សន្លឹក មានតម្លៃ ៥០០០រៀល ដោយមានរយៈពេលនិងសុពលភាពដូចគ្នា។ ទោះបីជាគោលការណ៍បានកំណត់សេវានេះមានរយៈពេល៧ថ្ងៃ ប៉ុន្តែបើតាមលោកបណ្ឌិតអ្នកនាំពាក្យរង គឺជាក់ស្ដែងឃុំ សង្កាត់បានផ្ដល់សេវានេះលឿនជាងពេលកំណត់។

បើតាមលោកបណ្ឌិត ដើម្បីស្នើសុំសេវា លិខិតបញ្ជាក់តបណ្ដាញទឹកស្អាត និងអគ្គិសនី ប្រជាពលរដ្ឋ ត្រូវភ្ជាប់ជូនមន្រ្តីឃុំ សង្កាត់នូវឯកសារសម្គាល់សិទ្ធិកាន់កាប់អចលនាទ្រព្យ (ថតចម្លង) ចំនួន១សន្លឹក និងសៀវភៅគ្រួសារឬសៀវស្នាក់នៅ (ថតចម្លង) ១សន្លឹក ជាការស្រេច៕

អត្ថបទដែលជាប់ទាក់ទង