**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់

ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធទី២៥ ខែធ្នូនេះថា លោកនឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា ឃាតក និងមនុស្សឃោរឃៅ នៅពេលដែលលោកឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករាឆ្នាំ២០២៥ ខាងមុខ។

សេចក្ដីថ្លែងការណ៍របស់លោក ត្រាំ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social គឺឆ្លើយតបទៅនឹងការប្រកាសរបស់លោកប្រធានាធិបតី ចូ បៃឌិន កាលពីថ្ងៃចន្ទថា លោកបានសម្រេច បន្ធូរ បន្ថយទោសប្រហារជីវិត ចំពោះ អ្នក ទោស ៣៧នាក់ ក្នុង ចំណោម៤០នាក់ ដែល ត្រូវ បានតុលាការ សហព័ន្ធ កាត់ទោស ប្រហារជីវិត។ ពួកគេទាំង៣៧នាក់ ត្រូវបន្ធូរបន្ថយមកត្រឹមទោសជាប់ពន្ធនាគារ ១ ជីវិតវិញ។

គួររំឭកថា កាលពីដើមខែនេះ លោក បៃឌិន ក៏បានបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត១៥០០នាក់ និងបានលើកលែងទោសដល់ទណ្ឌិត៣៩នាក់ទៀត ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មអហិង្សា។ លោក ត្រាំ បានលើកឡើងថា៖«នៅពេលខ្ញុំស្បថឡើងកាន់តំណែង ខ្ញុំនឹងដឹកនាំក្រសួងយុត្តិធម៌ឱ្យបន្តការកាត់ទោសប្រហារជីវិតយ៉ាងខ្លាំងក្លា ដើម្បីការពារគ្រួសារ និងកុមារអាម៉េរិក ពីអ្នករំលោភបំពាន ឃាតក និងមនុស្សឃោរឃៅ»។

លោក បៃឌិន ដែលបានឈរឈ្មោះជាប្រធានាធិបតីប្រឆាំងនឹងការកាត់ទោសប្រហារជីវិត បានព្យួរការកាត់ទោសប្រហារជីវិតនៅពេលលោកចូលកាន់តំណែងក្នុងខែមករាឆ្នាំ២០២១។ ក្រុមផ្លាស់ប្ដូរអំណាចរបស់លោក ត្រាំ កាលពីថ្ងៃចន្ទបានបរិហារការសម្រេចចិត្តរបស់លោក បៃឌិន ដោយហៅវាថា ជារឿងគួរឱ្យស្អប់ខ្ពើម និងបំពេញចិត្តនឹងទណ្ឌិត ដែលជាឃាតកដ៏អាក្រក់បំផុតក្នុងពិភពលោក។

លោក ត្រាំ បានចាប់ផ្តើមការប្រហារជីវិតដែលត្រូវកាត់ក្ដីដោយ តុលាការ សហព័ន្ធឡើងវិញ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនាអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បន្ទាប់ពីផ្អាកជិត២០ឆ្នាំ។ មានការប្រហារជីវិតសហព័ន្ធចំនួន១៣ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ច្រើនជាងនៅក្រោមប្រធានាធិបតីណាមួយនៅក្នុងប្រវត្តិសាស្ត្រទំនើប។ នៅឆ្នាំ២០២០ ជាឆ្នាំចុងក្រោយនៃអាណត្តិដំបូងរបស់លោក ត្រាំ រដ្ឋាភិបាលសហព័ន្ធបានប្រហារជីវិតបុគ្គល១០នាក់ ដែលជាការប្រហារជីវិតច្រើនបំផុតដោយរដ្ឋាភិបាលសហព័ន្ធចាប់តាំងពីឆ្នាំ១៨៩៦ និងច្រើនជាងរដ្ឋទាំង៥០ រួមបញ្ចូលគ្នានៅឆ្នាំនោះ៕

អត្ថបទដែលជាប់ទាក់ទង