**ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំបង្កើតបណ្ណាល័យ ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឲ្យអ្នកជំនាន់ក្រោយ ងាយស្រួលសិក្សាស្រាវជ្រាវ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ**នាយករដ្ឋមន្ត្រី បញ្ជាឱ្យអាជ្ញាធរត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឱ្យបានផុសផុល ដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នាអំពីដាវសាំម៉ូរ៉ៃលើហ្វេសប៊ុក**ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេកលោកទទួលមរណៈភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាសេចក្តីព្រាង“សេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំបង្កើតបណ្ណាល័យ ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឲ្យអ្នកជំនាន់ក្រោយ ងាយស្រួលសិក្សាស្រាវជ្រាវ**ប្រតិបត្តិការមួយយប់ ក្នុងស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនេីង៣ក្រុមផ្សេងគ្នា មានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់ និងដាវកែច្នៃ**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើង**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ

ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ

ភ្នំពេញ៖ ដើម្បីដឹងពីសុខទុក្ខ បញ្ហាប្រឈម ក៏ដូចជាការប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនជាអ្នកដែលប្រកបរបរម៉ូតូឌុប និងម៉ូតូកង់បី និងអញ្ជើញស្រស់ស្រូបអាហារពេលព្រឹកជុំគ្នា នៅក្រុងតាខ្មៅ។

ក្នុងឱកាសជួបសំណេះសំណាលនេះ បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី បានស្នើសុំអោយមានជាសមាគមន៍ ក៏ដូចជាមានកាត់សម្គាល់ខ្លួនសម្រាប់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានឯកភាពនូវសំណើររបស់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី និងស្នើដល់បងប្អូនសូមរៀបចំឯកសារ ស្រង់នូវព័ត៌មានផ្សេងៗ ដើម្បីរៀបចំដល់ក្រុមការងារចេញកាត់សម្គាល់ដល់បងប្អូនជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅក្រុងតាខ្មៅ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី គឺជាអ្នកចូលរួមដ៏សំខាន់ក្នុងការផ្តល់នូវព័ត៌មានពិសេសត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តកណ្តាល បានបន្ថែមថា បងប្អូនដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ត្រូវបង្កើនសូមមានស្មារតីទទួលខុសត្រូវ និងត្រូវគោរពនូវច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវមានក្រមសីលធម៌ ក្នុងការផ្ដល់សេវាជូនអតិថិជនរបស់ខ្លួន ប្រកបដោយទំនុកចិត្ត និងភាពកក់ក្ដៅដល់ភ្ញៀវ ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរ។

ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ៕

អត្ថបទដែលជាប់ទាក់ទង