**រដ្ឋមន្ត្រីអប់រំ៖ ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ**គ.ស.ព.ស៖ គណនីហ្វេសប៊ុកជនទុច្ចរិតនៅក្រៅប្រទេសបានបង្ហោះផ្សាយថាអាច នឹងមានការដកហូតពីតំណែងមន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលគឺជាព័ត៌មានក្លែងក្លាយ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៦ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ បើយើងស្រលាញ់ជាតិ មិនចាំបាច់ទាល់តែមួយថ្ងៃៗលើកក្រវីទង់ជាតិ ហើយនាំគ្នាស្រែកជេរគ្នា ប្រមូលគ្នាលើកប្រឆាំងនេះប្រឆាំងនោះទេ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់វិញ្ញាបនបត្រ ដល់និស្សិត និងសិស្ស នៃសាកលវិទ្យាល័យធនធានមនុស្ស**សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែផ្ដល់អាទិភាពដល់វិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ**នាយករដ្ឋមន្ត្រី បញ្ជាឱ្យអាជ្ញាធរត្រូវរួមគ្នាបង្ក្រាបករណីក្មេងទំនើងឱ្យបានផុសផុល ដោយមិនត្រូវបន្ធូរបន្ថយដៃនោះទេ ជាពិសេសក្មេងៗដែលអួតអាងគ្នាអំពីដាវសាំម៉ូរ៉ៃលើហ្វេសប៊ុក**ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេកលោកទទួលមរណៈភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំក្រុមការងារក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាសេចក្តីព្រាង“សេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងការប្រើថវិកាសេវាសង្គម និងអនាម័យបរិស្ថានរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**ប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យក្រសួងអប់រំបង្កើតបណ្ណាល័យ ដាក់និក្ខេបបទរបស់និស្សិត ដើម្បីឲ្យអ្នកជំនាន់ក្រោយ ងាយស្រួលសិក្សាស្រាវជ្រាវ**ប្រតិបត្តិការមួយយប់ ក្នុងស្រុកបសេដ្ឋឃាត់មុខសញ្ញាក្មេងទំនេីង៣ក្រុមផ្សេងគ្នា មានអាវុធកែច្នៃតាមខ្លួន កាំបិតផ្គាក់ និងដាវកែច្នៃ**នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សា បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែប្រសើរឡើង**សម្តេចធិបតី អំពាវនាវនិស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយម ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម**បណ្តេញជនជាតិវៀតណាម ២១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ជួញដូរខុសច្បាប់នូវសារធាតុញៀន និងប្រទូសកេរខ្មាស**លោក ចូ បៃដិន ស្នើឱ្យក្រសួងការពារជាតិអាមេរិកបន្តបង្កើនការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃបុណ្យណូអែលរបស់រុស្ស៉ី**ក្រសួងការពារជាតិតៃវ៉ាន់ ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំងអនុម័តច្បាប់ថ្មីកាត់បន្ថយការចំណាយលើវិស័យការពារជាតិ**ឃាត់រថយន្តម៉ាក់សាំយ៉ុង១គ្រឿង ដឹកវល្លិ៍រមៀតចំនួន ១៣០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau

បញ្ជាការដ្ឋានការពារអាកាស បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងការពារអាកាស ឆ្នាំ២០២៤

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន ការពារអាកាស កងទ័ពជើងគោក បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក អ៊ួន សារឿន បានមានប្រសាសន៍ថា វគ្គបានបញ្ចប់នាពេលនេះពិតជាបានបង្កើននូវចំណេះដឹង ចំណេះធ្វើ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ពិសេសការប្រើប្រាស់គ្រឿងបំពាក់សម្ភារៈ ការពារ អាកាស រួមចំណែកការកសាងប្រភពធនធានមនុស្ស ក្នុងជួរកងយោធពល ខេមរភូមិន្ទ ឱ្យមានការរីកចម្រើនសមស្របតាមសម័យបច្ចេកវិទ្យាទំនើប ដើម្បីការពារជាតិមាតុភូមិ និងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថាប័នជំនាញ ពាក់ព័ន្ធ បានសហការ ធ្វើឱ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់។

ឧត្ដមសេនីយ៍ឯក អ៊ួន សារឿន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អនេះ ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាស និងការចូលរួមផងដែរពី គ្រូយោធាចារ្យ សិក្ខាកាម និងបណ្តាតួអង្គពាក់ព័ន្ធទាំងអស់ ធ្វើឱ្យវគ្គហ្វឹកហ្វឺនដំណើរការ និងបញ្ចប់តាម ផែនការកំណត់។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ និងគោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន ត្រូវគ្រប់គ្រងសម្ភារៈបរិក្ខារ គ្រឿងបំពាក់ឱ្យបានល្អ និងសុវត្ថិភាព។ ត្រូវគោរពច្បាប់វិន័យ បទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវមានអត្តចរិកសីលធម៌ថ្លៃថ្នូរ បន្តហ្វឹកហ្វឺនយុទ្ធវិធីបច្ចេកទេសគ្រប់ប្រភេទ ខិតខំសិក្សាស្រាវជ្រាវឯកសារបន្ថែមឱ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើបរបស់ពិភពលោក។
ត្រូវយកចិត្តទុកដាក់អប់រំចិត្តសាស្ត្រដល់កងកម្លាំងជាប្រចាំ និងខិតខំដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ លើកស្ទួយជីវភាពដល់អង្គភាព មានសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច និងជាមួយអជ្ញាធរជាប្រចាំដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម។ ត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជា សារាចរ ផែនការ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ដែលបាន ប្រគល់ជូន។ បង្កើននូវវិធានការគ្រប់គ្រង ថែរក្សា គ្រឿងបំពាក់ឱ្យបានល្អ និងតាមលក្ខណៈបច្ចេកទេស។ យកចិត្តទុកដាក់អនុវត្តឱ្យបានសម្រេចរាល់ភារកិច្ចដោយយកចំណេះដឹង បទពិសោធន៍ ក្នុងវគ្គដើម្បីប្រែក្លាយជានាយទាហានដែលមាន សមត្ថភាពពេញលេញ ជារបងការពារជាតិដ៏រឹងមាំ ទៅថ្ងៃអនាគត។ បន្តហ្វឹកហ្វឺន បំប៉នយុទ្ធវិធីបច្ចេកទេសការពារអាកាសគ្រប់ ប្រភេទ ព្រមទាំងខិតខំសិក្សា ស្រាវជ្រាវបន្ថែមទៀតនូវជំនាញបច្ចេកវិទ្យាទំនើបលើពិភពលោក។ ចាត់តាំងអប់រំចិត្តសាស្ត្រ និងរៀនភាសាបរទេស ដើម្បីឆ្លើយតបបានតាមសភាពការណ៍ បច្ចុប្បន្ន។ បន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីរួមចំណែក់ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ព ឱ្យបានល្អប្រសើរ ។

នៅក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បិទវគ្គរបស់ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានឱ្យដឹងថា បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានបើក និងបិទវគ្គហ្វឹកហ្វឺនចំនួន ៥៦វគ្គ សិក្ខាកាមសរុបចំនួន ៥,២១៩ នាក់ ក្នុងនោះ នៅបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ២៥វគ្គ មានសិក្ខាកាម ១,៩៣៣ នាក់ នៅតាម ភូមិភាគ ២២វគ្គ មានសិក្ខាកាម ១,៣៤៦ នាក់ កងពល ០៣វគ្គ មានសិក្ខាកាម ១៥៦ នាក់ និងនៅ បញ្ញាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ០៥វគ្គ មានសិក្ខាកាម ១,៧២៩ នាក់ ជាលទ្ធផល បញ្ចប់វគ្គទទួលបាន ល្អប្រសើរ និងចាត់តាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតបាន ១៤លើក។

សូមបញ្ជាក់ថា វគ្គបំប៉នជំនាញកាំភ្លើង ការពារអាកាស ឆ្នាំ២០២៤ សិក្សារយៈពេល ០៣ខែ=៩១ថ្ងៃ មានសិក្ខាកាមចំនួន ៩០ នាក់ គ្រូយោធាចារ្យចំនួន ៤ នាក់។
ជាលទ្ធផល ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសរួមមាន៖ និទ្ទេសល្អ ៣២ នាក់ ស្មើនឹង ៣៥,៥៦%, និទ្ទេសល្អបង្គួរ ៥១ នាក់ ស្មើនឹង ៥៦,៦៧% និងនិទ្ទេសមធ្យម ០៧ នាក់ ស្មើនឹង ៧,៧៧% ៕

អត្ថបទដែលជាប់ទាក់ទង