កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”
តំបស់ខ្ពស់រាប Qinghai-Xizang ជ្រលងភ្នំរាប់ពាន់តភ្ជាប់គ្នាយ៉ាងវែងអន្លាយ។កាលពី៧០ឆ្នាំមុន “ផ្លូវសួគ៌ា”ពីរខ្សែបានឆ្លងកាត់ជ្រលងភ្នំខ្ពស់ៗ ហើយបង្កើតបានជាអក្សរ”V”ដ៏ធំសម្បើមដែលប្រសព្វគ្នានៅក្រុងLasa បង្កើតបាននូវបុព្វហេតុដ៏អស្ចារ្យនិងគួរឱ្យរំភើបនៅក្នុងប្រវត្តិសាស្ត្រនៃការសាងសង់ផ្លូវរបស់មនុស្សជាតិ។
នៅក្នុងឆ្នាំ២០១៤ លោកXi Jinpingប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ៗនៅក្នុងខួប៦០ឆ្នាំនៃការបើកចរាចរណ៍ផ្លូវថ្នល់Sichuan-XizangនិងQinghai-Xizang លោកបានគូសបញ្ជាក់ថា “ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ក្នុងដំណើរការសាងសង់និងថែទាំផ្លូវថ្នល់ ស្មារតី”ផ្លូវពីរ”ប្រកបដោយសាមគ្គីនៃប្រជាជាតិ “ស្មារតីផ្លូវទាំងពីរ”ត្រូវបានបង្កើតឡើងនិងផ្សព្វផ្សាយ។”ត្រូវតែបន្តអនុវត្តស្មារតី’ផ្លូវទាំងពីរ’ ថែរក្សាផ្លូវទាំងពីរឱ្យបានល្អនិងធានាបាននូវចរាចរណ៍ដោយរលូន ដូច្នេះ ធ្វើឱ្យផ្លូវថ្នល់Sichuan-XizangនិងQinghai-Xizang ក្លាយជាផ្លូវឆ្ពោះទៅរកសាមគ្គីនៃប្រជាជាតិ ផ្លូវទៅកាន់វឌ្ឍនភាពនៃអរិយធម៌Xizang និងជាផ្លូវឆ្ពោះទៅរកវិបុលភាពរួមសម្រាប់ជនរួមជាតិXizangនៃគ្រប់ជនជាតិទាំងអស់”។
“នៅលើទឹកដីដ៏ធំល្វឹងល្វើយស្រស់ស្អាតនិងមានជីជាតិនេះ ប្រជាជនគ្រប់ជនជាតិទាំងអស់មានលំនៅឋានរួមមួយគឺចិន ពួកគេមានក្ដីសុបិនរួម គឺដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ!”នៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៤ លោកXi Jinpingបានអញ្ជើញចូលរួមមហាសន្និបាតលើកសរសើរសាមគ្គីភាពនិងវឌ្ឍនភាពរបស់គ្រប់ជនជាតិទូទាំងប្រទេសចិន ហើយបានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយផ្តល់អនុសាសន៍សំខាន់ៗសម្រាប់លើកកម្ពស់ការកសាងសហគមន៍រួមរបស់ប្រជាជាតិចិន។
ស្មារតី “ផ្លូវទាំងពីរ”បានកើតឡើងក្នុងដំណើរតស៊ូរបស់ប្រជាជនគ្រប់ជនជាតិទាំងអស់ដើម្បីក្ដីសុបិន្តរួម។
បច្ចុប្បន្ន “ផ្លូវទាំងពីរ”ប្រៀបបាននឹងកន្សែងដ៏វែងអន្លាយ ចង ភ្ជាប់ ដួង ចិត្ត ជនរួមជាតិ គ្រប់ជនជាតិកាន់តែជិតស្និទ្ធ។
បច្ចុប្បន្ន”ផ្លូវទាំងពីរ” បានបង្កើតទៅជា “ស្ពានមាស” នៃការអភិវឌ្ឍដែលនាំឱ្យខ្ពង់រាបខិតទៅជិតក្ដីសុបិននៃវិបុលភាពរួម។
នៅលើវាលស្មៅ Tagong ក្នុងទីក្រុង Kangding មណ្ឌល Ganzi ភ្ញៀវទេសចរហូរហែរមិនដាច់ដោយមិនគិតពីរដូវត្រជាក់ឬរដូវក្តៅ នៅឆ្នាំ២០២៣ ប្រាក់ចំណូលសេដ្ឋកិច្ចរួមរបស់ភូមិTagong បានកើនឡើងលើសពី១០ លានយាន់ប្រាក់ចិន។
ពីខែមករាដល់ខែតុលា ឆ្នាំ២០២៤ មណ្ឌលGarzi ទទួលបានភ្ញៀវទេសចរសរុបចំនួន៤១លាននាក់និងទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន៤៥ពាន់លានយន់។ភ្នំGongga, DaochengYading … កំពុងក្លាយជានាមប័ណ្ណថ្មីនៃ”ផ្លូវសួគ៌ា” ។
ចាប់ពីការបើកបរដោយខ្លួនឯង រហូតដល់ដំណើរកម្សាន្តតាមម៉ូតូ កង់រហូតដល់ដើរថ្មើជើង មិនថាអ្នកចូលXizang នៅថ្ងៃនេះដោយរបៀបណាក្តីក៏មនុស្សតែងតែឈប់នៅកន្លែងណាមួយ ឬក៏ដាក់ផ្លែប៉ោមឬជូនផ្កាKelsangនៅតាមដងផ្លូវនោះទេ។នៅតាមជ្រលងភ្នំនិងជើងភ្នំ សំឡេងស៊ីផ្លេបន្លឺឡើងយ៉ាងពិរោះរណ្ដំ។ពន្លឺនៃស្មារតី”ផ្លូវពីរ” ជ្រាបចូលទៅក្នុងប្រវត្តិសាស្ត្រនិងបំភ្លឺដួងចិត្តរបស់មនុស្សគ្រប់រូប៕