**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់វិញ្ញាបនបត្រ ដល់និស្សិត និងសិស្ស នៃសាកលវិទ្យាល័យធនធានមនុស្ស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសស អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងជាប្រធានគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១៥ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១៨ និងជំនាន់ទី១៩ ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី២១ និងថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈជំនាន់ទី៣៧ ដល់និស្សិត និងសិស្សថ្នាក់វិជ្ជាជីវៈសរុបចំនួន ១.១៥៧អង្គ/នាក់ នៃសាកលវិទ្យាល័យធនធានមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការចូលរួមចំណែកកសាងធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិត ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួនស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជានិច្ចកាលបានផ្ដល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី បានបន្តថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យ៉ាងច្បាស់ថាធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថាធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសាកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេសគម្លាតខួក្បាលនិងជួយឱ្យមានឯករាជ្យភាពក្នុងការវិវត្តរីកចម្រើនដោយខ្លួនឯង។

សម្តេចធិបតី បានថ្លែងថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌កន្លងទៅ សមត្ថកិច្ច និងកងកម្លាំងជំនាញទូទាំងប្រទេសបានចុះប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្មេងទំនើងបានចំនួនជាង ២ពាន់នាក់ ដែលមានជិត ៧០០ករណី ហើយកំពុងត្រូវបានអនុវត្តទោសយ៉ាងតឹងរឹង និងហ្មត់ចត់។ ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយសូមឪពុកម្តាយ អាណាព្យាបាល ចូលរួម និងខិតខំសហការ ពិសេសចូលរួមអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុងសង្គមជាតិរបស់យើង។

ជាមួយគ្នានេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា ស្ថាប័នអនុវត្តច្បាប់បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តខុស និងបានបង្កផលប៉ះពាល់ដល់សង្គមជាតិ ពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងករណីឃាតកម្ម ដែលបានប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា គឺត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ចំនួន៣១ឆ្នាំ និងជាលើកទី១ ដែលគ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងមួយគ្រួសារ ទទួលបានសំណង ១លានដុល្លារ ហើយជនរងរបួសធ្ងន់ម្នាក់ទទួលបានសំណង ៣០ម៉ឺនដុល្លារ និងជនរងរបួសស្រាលម្នាក់ទទួលបានសំណង ២០ម៉ឺនដុល្លារ ផងដែរ។ នេះសបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់ស្ថាប័នអនុវត្តច្បាប់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងក៏បង្ហាញទៅសាធារណជន កុំយកគំរូតាមករណីដែលបានកើតឡើងនេះ, ជាពិសេសជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលខិតខំស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត។

មុននឹងបញ្ចប់, សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងចំពោះសិស្ស និស្សិតជ័យលាភីទាំងអស់ ក៏ដូចជាសាធារណជន ថា រឿងស្រលាញ់ជាតិ, ការពារជាតិបូរណភាពទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ, តែសកម្មភាពនៃការបារម្ភ, ការស្រលាញ់ និងការពារជាតិ យើងត្រូវអនុវត្តតាមគោលការណ៍ ៣ ដែលរាជរដ្ឋាភិបាល បានកំណត់កន្លងទៅ៖ ១/. ចរចារបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់តាមគោលកាណ៍ និងច្បាប់អន្តរជាតិ, ២/. បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍតំបន់ព្រំដែន និង៣/. ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន និងការពារជាតិ។ រឿងដែលយើងបារម្ភបំផុត គឺអរិភាពរវាងប្រជាជននិងប្រជាជន ដូចនេះទើបរាជរដ្ឋាភិបាល ជ្រើសរើសមិនឆ្លើយឆ្លងតាមហ្វេសប៊ុក តែមិនមែនបញ្ជាក់ថារដ្ឋាភិបាលមិនបានការពារជាតិ, ការពារទឹកដី, មិនថែរក្សាអធិបតេយ្យជាតិ នោះទេ តែអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺខិតខំចរចារបោះបង្គោលព្រំដែន និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីពិតប្រាកដ និងបណ្តុះធនធានមនុស្សពិតប្រាកដក្នុងការដឹកនាំ និងកសាងជាតិឱ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅមុខទៀត ក្រោមម្លប់នៃសុខសន្តិភាព និង

អត្ថបទដែលជាប់ទាក់ទង