**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន

វគ្គហ្វឹកហ្វឺន ប្រចាំឆ្នាំ២០២៤ នៃតំបន់ប្រតិបត្តិការសឹករងកំបង់ស្ពឺ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ប្រចាំឆ្នាំ២០២៤ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ។

តាមរបាយការណ៍ អានដោយឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ស្ពឺ សិក្ខាកាមបញ្ចប់វគ្គទទួលបានលទ្ធផល ៖
-និទ្ទេសល្អ ចំនួន ៣៤នាក់ ស្មើនឹង ៦៨%
-និទ្ទេសល្អបង្គួរ ចំនួន ១២នាក់ ស្មើនឹង ២៤%
-និទ្ទេសមធ្យម ចំនួន ៤នាក់ ស្មើនឹង ៨%
មានមតិសំណេះសំណាលក្នុងឱកាសនោះ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អផិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិ ការសឹករងកំពង់ស្ពឺ ដែលកន្លងមកតែងតែយកអស់ស្មារតី ទទួលខុសត្រូវបំពេញភារកិច្ចប្រចាំថ្ងៃ ជាកម្លាំងត្រៀមអន្តរាគមន៍តាមបទបញ្ជារបស់យោធភូមិភាគទី៣ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកិច្ចការងារជួយសង្គ្រោះប្រជាពលរដ្ឋ ការទប់ស្កាត់ បង្រាប បទល្មើសព្រៃឈើ បទល្មើស ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ បទល្មើសផ្សេងៗ និងជាកម្លាំងដែលស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល អន្តរាគមន៍វាយកម្ទេចរាល់កម្លាំងអមិត្ត ដែលប៉ុនប៉ងបង្កអសន្តិសុខ និងបំផ្លាញសុខសន្តិភាពសង្គម ។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កងទ័ព ក្នុងការធ្វើកំណែទំរង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និង បង្កើនសមត្ថភាព ជំនាញ វិជ្ជាជីវៈ ដល់យោធិន ដើម្បីធានា ការពារ ប្រកបដោយប្រសិទ្ធភាព អតិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍន៍គ្រប់វិស័យ។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានបន្ថែមទៀតថា បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទី សំខាន់ សម្រាប់ពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់ចំណេះដឹង ចំណេះធ្វើពិតប្រាកដល់យោធិន វ័យក្មេងបន្តវេនជំនាន់ក្រោយ។ ក្នុងន័យនេះ ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារ អាទិភាពចាំបាច់បំផុតដែលត្រូវដំណើរការបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តការពារជាតិ និង គោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ។

យោធិនគ្រប់រូបត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឺមសារ៥ចំណុចដូចខាងក្រោម៖
១-កងទ័ពត្រូវតែកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ ដោយដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញាតិ សារាចរណែនាំ លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់ប្រពៃណី និងសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន។
២-គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បំផុតលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិរភាព និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំង ឱ្យសមស្រមទៅ និងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខាយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវតាមលក្វណៈបច្ចេកទេស គង់វង្ស និងគ្រប់គ្រាន់។
៣-គ្រប់អង្គភាពទាំងអស់ ត្រូវបន្តពង្រឹងការហ្វឹកហ្វឺន រៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិឱ្យមានប្រសិទ្ធភាព។
៤-អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារក្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ណៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយស្មារតី បុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ។
៥-ត្រូវយកចិត្តទុកដាក់ការងារធានាកិច្ចការភស្តុភារ និងសុខាភិបាលក្នុងកងទ័ព ដើម្បីធានាជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពរបស់យើងឱ្យបានកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង