**រដ្ឋមន្រ្តី ឈាង រ៉ា៖ ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥**អាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយបទបញ្ជាក្នុងការបង្កា បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងភូមិសាស្ត្រខេត្ត**អភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ក្រាបក្រុមក្មេងទំនើង**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរនៅតាមបន្ទាត់ព្រំដែនបន្តខិតខំយកចិត្តទុកដាក់ បង្រ្កាបអំពើជួញដូរមនុស្សខុសច្បាប់**ស្នងការនគរបាលខេត្តកំពង់ចាម ដាក់បទបញ្ជាឱ្យគ្រប់កម្លាំងជំនាញពាក់ព័ន្ធ បន្ដអនុវត្ដវិធានការក្ដៅ បង្ក្រាបមុខសញ្ញាក្មេងទំនើង ដោយគ្មានការលើកលែង**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកក្លាហានកាំបិតផ្គាក់ម្នាក់ និងមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ**អគ្គនាយដ្ឋានពន្ធនាគារ ដឹកនាំប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបិទវគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម”**ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ**អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន នឹងលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ**សម្ព័ន្ធអារ៉ាប់ អំពាវនាវកុំឱ្យអ៊ីរ៉ង់បញ្ឆេះជម្លោះនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំរបបរបស់លោក បាស្ហា អាលអាសាធ **ប្រធានាធិបតីលោក Masoud Pezeshkian គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ខាងមុខ ហើយនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន**លីបង់ ទន្ទឹងរង់ចាំក្នុងការធ្វើជាអ្នកជិតខាងដ៏ល្អជាមួយស៉ីរី ក្រោយការដួលរលំរបបលោក Bashar al-Assad**កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅក្រុងអរិយក្សត្រ និងដកហូតថ្នាំញៀនបានប្រមាណ ៣គីឡូក្រាម**សម្ដេចតេជោ៖ កម្ពុជាតែងតែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការវាស់វែងនិងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវច្បាប់ជូនពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចូលរួមជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រែកសំរោងទី១ និងភូមិព្រែកសំរោងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានចំនួន ១ ២២៩ ក្បាលដីនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងនិងជាប្រធានក្រុមការងារបានថ្លែងថាក្រោមដំបូលនៃសុខសន្តិភាព, រាជរដ្ឋាភិបាលមានឱកាសក្នុងការវាស់វែងដីធ្លី និងផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិអចលនទ្រព្យជូនប្រជាពលរដ្ឋ ហើយបណ្ណកម្មសិទ្ធិនេះបានធ្វើឱ្យពលរដ្ឋមានសុវត្ថិភាពទាំងផ្លូវចិត្ត និងសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់និងគ្រប់គ្រងដីធ្លី កាត់បន្ថយនិងលុបបំបាត់ ទំនាស់ដីធ្លីនៅកម្ពុជជាពិសេសលុបបំបាត់ទំនាស់ព្រំដី ធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់ បញ្ចប់ទំនាស់ និងអនុញ្ញាតឱ្យមានការកសាងផែនការអភិវឌ្ឍន៍មានភូមិឃុំស្រុកក្រុងខេត្តមានភាពងាយស្រួល។ ឯកឧត្តមបានថ្លែងថាបងប្អូនប្រជាពលរដ្ឋពិតជាសប្បាយរីករាយដែល បានទទួលបណ្ណកម្មសិទ្ធិលើដីធ្លីរបស់ខ្លួនកាន់កាប់និងប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានគិតគូរយកចិត្តទុកដាក់ និងដាក់ចុះគោលនយោបាយដីធ្លី វាស់វែងដីធ្លីនិងផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋ និងបញ្ជាក់ថារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជារាជរដ្ឋាភិបាលដឹកនាំគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋ និងសូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

យោងតាមលោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ, ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តក្រចេះរហូតដល់ខែមករា ឆ្នាំ២០២៤ រួមមានបានប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ២៦១ ភូមិ ស្មើនឹង ៤៥ឃុំ/សង្កាត់ ក្នុង ៧ ក្រុង/ស្រុករបស់ខេត្តក្រចេះ, បានវាស់វែងសរុបបានចំនួន   ១៧៥ ៩៣២ ក្បាលដី និងបានចេញបណ្ណកម្មសិទ្ធិរួចចំនួន ៨៤ ៨២២ ក្បាលដី ក្នុងនោះ តាមបទបញ្ជាលេខ០១បប ចំនួន ៣៩ ៣០៤ ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ចំនួន ៤៥ ៥១៨ ក្បាលដី។
លោកបានថ្លែងថា អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូមនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការ បញ្ចប់ការវាស់វែងចុះបញ្ជីដីទូទាំងប្រទេសលើក្បាលដីនៅសល់ប្រមាណ៥លានក្បាលដី ក្នុងនោះខេត្តក្រចេះ ក៏បានដាក់ចេញនូវផែន ការបញ្ចប់ការវាស់វែង ជូនប្រជាពលរដ្ឋក្នុងដំណាច់ ឆ្នាំ២០២៥ លើក្បាល ដីប៉ាន់ស្មានក្នុងខេត្ត មានប្រមាណ ១១៨ ០០០ ក្បាលដី ក្នុងភូមិចំនួន ២៥៥ភូមិ នៃឃុំចំនួន ៣៨ ឃុំ។ ជាមួយក្រុមវាស់វែងដីធ្លីថ្មី ចំនូន ០៧ក្រុម ចាប់វាស់វែងចាប់ពីខែកុម្ភៈ ដល់ ខែធ្នូ ឆ្នាំ២០២៤ ទទួលលទ្ធផលដូចតទៅ ប្រកាសតំបន់វិនិច្ឆ័យ ចំនួន ១៤៥ ភូមិ (៥៧%) វាស់វែងបាន ចំនួន ៨០ ៧៧០ ក្បាលដី (៦៩%) គូសក្បាលដី ចំនួន ៨០ ២០២ ក្បាលដី (៦៨%) វិនិច្ឆ័យចំនួន ៦១ ៧៦០ ក្បាលដី (៥២%) និងបាន
ចេញបណ្ណកម្មសិទ្ធិរួច ចំនួន ១៣ ៤៨៨ប័ណ្ណ ស្មើនឹង ៨ ០០៣ គ្រួសារ (១១%) បានបញ្ចប់ការបិទផ្សាយ ចំនួន ១៥ ៤៧០ ក្បាលដី ស្មើនឹង ១០ ៦២៦គ្រួសារ (១៣%)។

ដោយឡែក ស្រុកឆ្លូងមានផែនការចុះបញ្ជីចំនួន ១៧ ៣៣១ ក្បាលដី ដោយមានក្រុមវាស់វែងចំនួន ០១ ក្រុម មានសមាជិក ២៥ នាក់ ស្រី ១០នាក់ ក្នុងនោះ អ្នកស្ម័គ្រចិត្តចំនួន ១៧ នាក់ ស្រី ០៧ នាក់។ ការចុះបញ្ជីដីក្នុងស្រុកឆ្លូង តាំងពីចាប់ផ្តើម ដល់ខែធ្នូ ឆ្នាំ២០២៤ ទទួលលទ្ធផលដូចតទៅ៖ ប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ៤៣ ភូមិ (ចេញបណ្ណចំនួន ១៥ ភូមិ, វាស់វែងចប់ចំនួន ១៧ ភូមិ និងកំពុងដំណើរការវាស់វែង ចំនួន ០៧ ភូមិ ក្នុងឃុំដំរីផុង)។ វាស់វែងសរុប ចំនួន ៣៨ ៧១២ ក្បាលដី, ចែកបណ្ណសរុបចំនួន ២០ ២៧៣ ក្បាលដី ស្មើនឹង ១៣ ៣៦៨ គ្រួសារ ស្មើនឹង ៣៣ ៧២៥ ហិកតា ក្នុងនោះ៖ បទបញ្ជា ០១ បប ចំនួន ១១ ២១១ ក្បាលដី ស្មើនឹង៧ ១៦៣ គ្រួសារ និងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ចំនួន ៩ ០៦១ ក្បាលដីស្មើនឹង៦ ២០៥ គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង